កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេតជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយនៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិកនៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ Deir al-Balah នៅកណ្តាលហ្គាហ្សា។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ លោក Albanese បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ វិទ្យុ Australian Broadcasting Corporation (ABC) ថា រដ្ឋាភិបាលសហព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស និងពាណិជ្ជកម្មបានឲ្យដឹងថា របាយការណ៍នៃការវាយប្រហារតាមអាកាសនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ហើយបានរំលឹកឡើងវិញពីតម្រូវការសម្រាប់ជីវិតជនស៊ីវិល ដែលត្រូវការពារនៅក្នុងជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា