ព័ត៌មានអន្តរជាតិ

ថៃ ទទួលបានភ្ញៀវទេសចរ បរទេស ៩,៤លាននាក់ ក្នុងរយៈពេល៣ខែដើម ឆ្នាំ២០២៤នេះ

xinhua
" "

បរទេស៖ ក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៩,៤ លាននាក់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ដែលបានរួមចំណែកប៉ាន់ប្រមាណចំនួន ៤៥៤,៦ ពាន់លានបាត ដល់សេដ្ឋកិច្ចក្នុងការចំណាយ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសថៃ កំពុងកំណត់គោលដៅ ទទួលយកភ្ញៀវទេសចរ ចំនួន ៤០លាននាក់នៅឆ្នាំនេះ ដែលជាតួរលេខជិតទៅនឹងមុនពេល នៃការរីករាលដាលនៃមេរោគឆ្លងនៅឆ្នាំ ២០១៩។

" "

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ពិធីបុណ្យសង្ក្រាន្ត រយៈពេល ២១ ថ្ងៃនៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងបង្កើតប្រាក់ចំណូលពីទេសចរណ៍ ក្នុងស្រុកចំនួន ៥២,៥ ពាន់លានបាត ដោយខេត្តនៅភាគខាងកើត ទទួលបានប្រាក់ចំណូលច្រើនជាងគេ៕
ប្រែសម្រួលៈ ណៃ តុលា

" "
To Top