ព័ត៌មានអន្តរជាតិ

លោក Putin ផ្លាស់ប្តូរតំណែងមេបញ្ជាការ ទ័ពជើងទឹករុស្ស៊ីជាច្រើនរូប

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពជើងទឹករុស្ស៊ីកំពុងឆ្លងកាត់ ការផ្លាស់ប្តូរមេបញ្ជាការសំខាន់ៗ ដោយមានអគ្គមេបញ្ជាការថ្មី និងមេបញ្ជាការកងនាវាសំខាន់ៗចំនួនពីរ ដែលត្រូវបានណែនាំ ដោយរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ឧត្តមនាវីឯក Aleksandr Moiseev ដែលជាមន្ត្រីកងទ័ពជើងទឹកកិត្តិយស និងជាអតីតមេបញ្ជាការកងនាវាចរភាគខាងជើង ត្រូវបានតែងតាំងដោយប្រធានាធិបតី Vladimir Putin ដើម្បីដឹកនាំកងកម្លាំងជើងទឹករបស់ប្រទេស។

ក្រសួងការពារជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អនុឧត្តមនាវីឯក Konstantin Kabantsov នឹងជំនួសគាត់នៅក្នុងតួនាទី នៃកងនាវាចរភាគខាងជើង ខណៈដែលអនុឧត្តមនាវីឯក Sergey Pinchuk នឹងកាន់កាប់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីហើយ ក្រសួងការពារជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារដោយដកស្រង់ក្រឹត្យ ដែលបានចុះហត្ថលេខា ដោយលោកប្រធានាធិបតី Vladimir Putin ផងដែរ។

លោកShoigu បានអបអរសាទរដល់មន្រ្តីកងទ័ពជើងទឹក ចំពោះការឡើងឋានៈរបស់ពួកគេ ដោយបង្ហាញក្តីសង្ឃឹមថាពួកគេនឹង អនុវត្តតាមភារកិច្ចដែលបាន ដាក់ចេញដោយអគ្គមេបញ្ជាការ ក្រសួងការពារជាតិ និងប្រទេសជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top