សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ផ្លូវការរបស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវប្រភេទថ្មី នៃមីស៊ីលរយៈចម្ងាយមធ្យម ដល់រយៈចម្ងាយឆ្ងាយ ដែលបំពាក់ក្បាលគ្រាប់ ដែលមានល្បឿនលឿន ជាងសំឡេង កាលពីថ្ងៃអង្គារ។
សេចក្តីរាយការណ៍ បានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមការបាញ់ សាកល្បងមីស៊ីល ដែលដំណើរការដោយឥន្ធនៈរឹងនៅជាយក្រុងព្យុងយ៉ាង។
យោងតាមក្រសួងការពារជាតិ ជប៉ុន បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃអង្គារ ដោយគ្រាប់នោះបានធ្លាក់ចូល ទៅក្នុងទឹកនៅខាងក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នេះបើយោង តាមក្រសួងការពារជាតិជប៉ុន។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលនេះអាចជាអាវុធល្បឿនលឿនជាងសំឡេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កូរ៉េខាងជើង បានឲ្យដឹងកាលពីខែមករាថា ខ្លួនបានសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមទៅឆ្ងាយដែលផ្ទុកក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេង ហើយបាននិយាយថា ពីរខែក្រោយមកថា ខ្លួនបានសាកល្បងដោយជោគជ័យ នូវម៉ាស៊ីនឥន្ធនៈរឹង សម្រាប់កាំជ្រួចល្បឿនលឿន ជាងសំឡេងមធ្យមពីចម្ងាយ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
