ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ចំពោះ​ការអនុវត្ដគោល​នយោបាយ និងពាណិជ្ជកម្ម “មិន​មែនទីផ្សារ”

Xinhua

ប៉េកាំង៖ ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ចំពោះការអនុវត្តគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម “មិនមែនទីផ្សារ” ក៏ដូចជាការកំណត់របាំងនៅក្នុងវិស័យដូចជាផលិតផលកសិកម្ម និងគោលនយោបាយទិន្នន័យ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងការសាកសួរប្រព័ន្ធផ្សព្វផ្សាយអំពី “របាយការណ៍ប៉ាន់ប្រមាណពាណិជ្ជកម្មជាតិឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិកស្តីពីរបាំងពាណិជ្ជកម្មបរទេស” ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន ជឿថា តើគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយបង្កើតរបាំង គួរតែត្រូវបានកំណត់នៅក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែរឬទេ ខណៈដែលរបាយការណ៍របស់សហរដ្ឋអាមេរិក បានបរាជ័យក្នុងការផ្តល់ភស្តុតាងណាមួយ ដែលថាគោលនយោបាយ និងការអនុវត្តពាក់ព័ន្ធរបស់ប្រទេសចិន បានរំលោភលើច្បាប់បែបនេះ។

ក្នុងនាមជាសមាជិក ដែលកំពុងអភិវឌ្ឍដ៏ធំបំផុតនៃ WTO ប្រទេសចិន តែងតែគាំទ្រយ៉ាងរឹងមាំដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបន្តពង្រីកការបើកទូលាយស្តង់ដារខ្ពស់។ ម៉្យាងវិញទៀត សហរដ្ឋអាមេរិក បានមិនគោរពច្បាប់ពាណិជ្ជកម្មពហុភាគី និងបានបង្កើតរបាំងពាណិជ្ជកម្មជាច្រើន ដើម្បីរារាំងការប្រកួតប្រជែងដោយយុត្តិធម៌៕

ប្រែសម្រួល ឈូក បូរ៉ា

To Top