ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៧.៥រិចទ័រ វាយប្រហារកោះតៃវ៉ាន់ បណ្តាលឱ្យមានរលកស៊ូណាមិកម្រិតតូច ខ្ទាតដល់ប្រទេសជប៉ុន

Kyodo
" "

បរទេស៖ ការរញ្ជួយដីកម្រិតបឋមកម្រិត ៧.៥ រិចទ័របានវាយប្រហារលើកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយរលកយក្សស៊ូណាមិកម្រិតតូច គឺបានឈានដល់កោះភាគនិរតីនៃប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យ អគារមួយចំនួនដួលរលំនៅក្នុងស្រុក Hualien របស់កោះតៃវ៉ាន់។

" "

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រលកយក្សស៊ូណាមិខ្នាតតូច បានមកដល់កោះ Yonaguni និង Ishigaki ក្នុងខេត្ត Okinawa ប្រទេសជប៉ុន ខណៈពេលដែលការព្រមានអំពីលទ្ធភាព នៃរលកយក្សស៊ូណាមិដ៏ធំរហូតដល់ ៣ ម៉ែត្រ។

" "

ទីភ្នាក់ងារនេះបាននិយាយថា ការរញ្ជួយដីនៅម៉ោង ៨ និង៥៨នាទី ព្រឹកបានកត់ត្រា ៤ លើមាត្រដ្ឋានអាំងតង់ស៊ីតេ រញ្ជួយរបស់ជប៉ុនកម្រិត 7 នៅ Yonaguni ។

ប្រតិបត្តិកររបស់ខ្លួនបាននិយាយថា ជើងហោះហើរត្រូវបានផ្អាកនៅអាកាសយានដ្ឋាន Naha បន្ទាប់ពីចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយអ្នកដំណើរបានជំរុញឱ្យផ្លាស់ទី ទៅជាន់ខ្ពស់នៃអគារស្ថានីយ។ អាកាសយានដ្ឋានមានទីតាំង នៅលើឆ្នេរនៃកោះសំខាន់នៃខេត្ត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top