វ៉ាស៊ីនតោន ៖ អតីតជំនួយការម្នាក់ របស់លោកបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងការភ្ជាប់ សារៈសំខាន់យ៉ាងខ្លាំង ចំពោះសម្ព័ន្ធភាព រវាងសហរដ្ឋអាមេរិក និងជប៉ុន ប្រសិនបើលោកត្រឡប់ទៅសេតវិមានវិញនោះ។
លោក Alexander Gray ដែលជាជំនួយការ របស់អតីតប្រធានាធិបតី រូបនេះ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទីក្រុងក្យូដូថា “ខ្ញុំព្យាករណ៍ពីភាពបន្តជាច្រើន ហើយរឿងដដែល ដែលជំរុញលោកនៅពេល លោកត្រូវបានជាប់ឆ្នោត ជាលើកដំបូង ខ្ញុំគិតថាបន្តជំរុញលោក” ។
សម្រាប់លោក ត្រាំ លោក Grey បានលើកឡើងថា ប្រទេសចិន ទំនងជាត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខជាតិ ហើយវិធីសាស្រ្ត គោលនយោបាយការបរទេសរបស់លោក ជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំង លើការបង្កើន សមត្ថភាពទប់ស្កាត់ គឺពាក់ព័ន្ធជាងនៅឆ្នាំ២០២៥ ជាងកាលពីឆ្នាំ២០១៨ នៅពេលដែលលោកឡើង កាន់តំណែងដំបូង។
ដោយសំដៅទៅលើសម្ព័ន្ធភាពអាមេរិក-ជប៉ុនដែលមានអាយុកាលរាប់ទសវត្សរ៍ លោកបានឲ្យដឹងថា វាគឺ “លើសពីនាយករដ្ឋមន្ត្រីណាទអស់ប្រធានាធិបតីណាទាំងអស់។ វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រដ៏អស្ចារ្យបែបនេះ” ដើម្បីបម្រើផលប្រយោជន៍សហរដ្ឋអាមេរិក និងធានាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកក៏បានច្រានចោលការរំពឹងទុកយ៉ាងស៊ីជម្រៅផងដែរ ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោតសកលខែវិច្ឆិកា លោកនឹងផ្លាស់ប្តូរយ៉ាងខ្លាំង នូវគន្លងនៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ដែលកំណត់ដោយរដ្ឋបាល ប្រធានាធិបតីលោក ចូ បៃដិន ដែលត្រូវបានសម្គាល់ ដោយការផ្តោតលើកិច្ច សហប្រតិបត្តិការពហុភាគី៕
ប្រែសម្រួល ឈូក បូរ៉ា