ព័ត៌មានអន្តរជាតិ

អ្នកជំនាញផ្នែកច្បាប់ អង់គ្លេស និពន្ធសៀវភៅ អស់រយៈ ពេលជាង ១០ឆ្នាំបញ្ជាក់ថា៖ អធិបតេយ្យភាព បណ្តាកោះ លើសមុទ្រចិនខាងត្បូង គឹជារបស់ប្រទេសចិន

ពេលថ្មីៗកន្លងទៅនេះ លោកAnthony Cartyអ្នកនិពន្ធ នៃសៀវភៅ«ប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព នៃសមុទ្រចិន ខាងត្បូង»និង ជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ អង់គ្លេសបានថ្លែងថា តាំងពីបុរាណ កាលមកបណ្តាកោះលើ សមុទ្រចិនខាងត្បូង គឺជាចំណែកមួយ ដែលមិនអាចបំបែក បាននៃទឹកដីប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាព លើបណ្តាកោះលើសមុទ្រចិនខាងត្បូង ដោយមានភស្តុតាង ប្រវត្តិសាស្ត្រនិង ច្បាប់ដ៏ពេញលេញ ។

ក្នុងសិក្ខាសាលា ផ្នែកអប់រំមួយ ដែលរៀបចំនៅទីក្រុង ប៉េកាំងនាពេលថ្មីៗនេះ លោកAnthony Carty បានចែករំលែ កនូវដំណើរ ការសរសេរសៀវភៅ មួយក្បាលក្រោម ចំណងជើងថាប្រវត្តិសាស្ត្រនិងអធិបតេយ្យភាព នៃសមុទ្រចិន ខាងត្បូង» ។ ឆ្លងកាត់រយៈពេលជាង ១០ឆ្នាំ លោកបានអានឯកសារថ្នាក់ជាតិ របស់ប្រទេសបារាំងអង់គ្លេស និងអាមេរិក ដែលស្តីពីកម្មសិទ្ធិ នៃបណ្តាកោះលើសមុទ្រចិន ខាងត្បូង តាំងពីចុងសតវត្ស១៩មក និងបានសិក្សាស្រាវជ្រាវ នៅទីកន្លែង ជាក់ស្តែងបានសរសេរយ៉ាងក្បោះក្បាយ ចំពោះប្រវត្តិសាស្ត្រ ដំណើរការវិវឌ្ឍ និងសភាពការណ៍កម្មសិទ្ធិ របស់បណ្តាកោះ លើសមុទ្រចិនខាងត្បូង និង វិភាគយ៉ាងច្បាស់ ចំពោះបញ្ហាអធិបតេយ្យភាព របស់បណ្តាកោះលើសមុទ្រចិន ខាងត្បូង ហេតុនេះ ទើបបញ្ជាក់ថា អធិបតេយ្យភាព នៃបណ្តាកោះ លើសមុទ្រចិន ខាងត្បូង ជារបស់ប្រទេសចិន ដោយបាន ផ្តល់ឯកសារ ប្រវត្តិសាស្ត្រ ដ៏សំខាន់និងភស្តុតាងផ្នែ កច្បាប់អន្តរជាតិ សម្រាប់សិក្សាស្រាវជ្រាវ លើអធិបតេយ្យភាព នៃបណ្តាកោះលើសមុទ្រចិន ខាងត្បូង៕ ដោយវិទ្យុមិត្ត ភាពកម្ពុជាចិន


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top