ព័ត៌មានអន្តរជាតិ

អង់គ្លេស គ្មានផែនការដើម្បីត្រៀម រៀបចំខ្លួនធ្វើសង្គ្រាមនោះទេ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសមិនមាន ផែនការជាតិពិតប្រាកដ សម្រាប់ការចល័តប្រជាជន ឧស្សាហកម្ម ឬកងកម្លាំងការពាររបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមនោះទេ នេះបើយោងតាមសារព័ត៌មាន
Sky News បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពការពារជាតិមួយចំនួន។

របាយការណ៍នេះ បានចេញជាផ្នែកនៃស៊េរីមួយ ដោយទីភ្នាក់ងារដើម្បី ស្វែងយល់ពីរបៀបរៀបចំនៃរដ្ឋាភិបាល ទីក្រុងឡុងដ៍សម្រាប់លទ្ធភាព នៃជម្លោះប្រដាប់អាវុធ ខណៈដែលរដ្ឋមន្ត្រីរដ្ឋាភិបាលជាច្រើន បានព្រមានថាចក្រភពអង់គ្លេសកំពុងឈានចូលទៅក្នុង តំណាក់កាលដំបូងនៃសង្គ្រាមលោក ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី រុស្ស៊ី ចិន និងអ៊ីរ៉ង់។

អ្នកនាំពាក្យការិយាល័យខុទ្ទកាល័យ ដែលត្រូវបានសួរអំពីការចោទប្រកាន់ថា ចក្រភពអង់គ្លេសមិនមានផែនការជាតិ សម្រាប់ការផ្ទុះសង្រ្គាមបាន ឆ្លើយតបថាប្រទេសនេះមាន ផែនការរឹងមាំសម្រាប់ភាពអាសន្ន និងសេណារីយ៉ូជាច្រើនដែលមាន ផែនការនិងការរៀបចំការគាំទ្រ ដែលត្រូវបានបង្កើតឡើងដោយ ចម្រាញ់ និងសាកល្បងអស់ជាច្រើនឆ្នាំមកហើយ ។

គួរឲ្យដឹងដែរថា ប្រភពភាគច្រើនដែលបាននិយាយទៅកាន់ Sky News បានចង្អុលបង្ហាញពីកង្វះខាតអាវុធ និងគ្រាប់រំសេវ និងការថយចុះនៃឧស្សាហកម្ម ធុនធ្ងន់របស់ប្រទេស ដូចជាការងារដែក និងរោងចក្ររថយន្តជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top