ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកំណត់គោលដៅ នៅក្នុងតំបន់ហ្គាហ្សា

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទស្សនាវដ្ដី អ៊ីស្រាអែល-ប៉ាឡេស្ទីន +972 បានរាយការណ៍កាលពីថ្ងៃពុធថា យោធា អ៊ីស្រាអែល កំពុងប្រើប្រាស់បញ្ញា សិប្បនិមិត្តឬយើង ហៅថា AI ដើម្បីកំណត់សញ្ញា និងទីតាំង នៃក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន ដែលសង្ស័យ សម្រាប់ការធ្វើឃាត ជាមួយនឹងការ ត្រួតពិនិត្យ ដោយមនុស្សតិចតួច ឬគិតពីការស្លាប់ បាត់បង់ ជីវិតរបស់ជនស៊ីវិល។

ប្រព័ន្ធ AI ដែលត្រូវបានគេស្គាល់ថា Lavender ត្រូវបានរចនាឡើងដើម្បីភ្ជាប់ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកស្រុក ចំនួនពីរលាននាក់ នៅហ្គាហ្សា ដើម្បីរៀបចំបញ្ជីអ្នក ដែលត្រូវបានសង្ស័យថា បម្រើនៅក្នុងស្លាបយោធា
នៃក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) នេះបើយោង តាមមន្ត្រីចារកម្មអ៊ីស្រាអែលប្រាំមួយនាក់ បានប្រាប់ទស្សនាវដ្តី។

IDF មិនដែលទទួលស្គាល់ ជាសាធារណៈអំពីអត្ថិភាពនៃប្រព័ន្ធនេះទេ ប៉ុន្តែត្រូវបានគេដឹងថា ប្រើកម្មវិធីស្រដៀងគ្នានេះក្នុងអំឡុង ពេលប្រតិបត្តិការពីមុននៅហ្គាហ្សា។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបានអះអាងដែរ កាលពី ដើមដំបូង នៃសង្រ្គាមដែលកំពុងបន្ត របស់អ៊ីស្រាអែលលើក្រុមហាម៉ាស Lavenderបានសម្គាល់ជនជាតិ ប៉ាឡេស្ទីន៣៧០០០នាក់ថាជាពួកសកម្មប្រយុទ្ធ ហើយបានដាក់ពួកគេនៅក្នុងបញ្ជី
ដែលត្រូវសម្លាប់ទៀតផង។

ប្រភពមួយបាននិយាយថា ខណៈដែលបុគ្គលិកកងកម្លាំង ការពារអ៊ីស្រាអែល (IDF) ដំបូងបានពិនិត្យបញ្ជីទាំងនេះ ហើយបានផ្ទៀងផ្ទាត់ឈ្មោះនីមួយៗដោយដៃ មនុស្សបានមកធ្វើជាត្រា កៅស៊ូសម្រាប់បញ្ជីដែលមាននៅក្នុង
ម៉ាស៊ីន៕

ប្រែសម្រួល៖ស៊ុនលី

To Top