ព័ត៌មានអន្តរជាតិ

អ្នក​យុទ្ធសាស្ត្រ​អាមេរិក​៖ សេដ្ឋកិច្ច​ចិន មាន​បទពិសោធន៍​ស្ទុះ​ងើប​ សេដ្ឋកិច្ច​ នៅ​រដូវ​ផ្ការីក​ខាងមុខនេះ

Xinhua

វ៉ាស៊ីនតោន ៖ សេដ្ឋកិច្ចចិន កំពុងជួបប្រទះនឹងរដូវផ្ការីក នៅពេលដែលពន្លកពណ៌ បៃតងលេចឡើង ហើយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ទទួលបានសន្ទុះ នេះបើតាមអ្នកយុទ្ធសាស្រ្តវិនិយោគជើងចាស់ របស់សហរដ្ឋអាមេរិក។

លោក Brendan Ahern ប្រធានផ្នែកវិនិយោគ នៃការគ្រប់គ្រងទ្រព្យសកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ផ្លូវការរបស់ប្រទេសចិន (PMI) សម្រាប់ខែមីនា បានលើសពីការរំពឹងទុក ហើយ “វាបង្ហាញថាបន្ទាប់ពីចូលឆ្នាំចិន ដែលអ្នកឃើញការបង្កើនល្បឿន នេះកើតឡើងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន”។

ក្រុមហ៊ុន Krane Funds Advisors LLC ដែលជាក្រុមហ៊ុនឯកទេសគ្រប់គ្រងការវិនិយោគផ្តោតលើប្រទេសចិន អាកាសធាតុ និងទ្រព្យសម្បត្តិ ដែលមិនពាក់ព័ន្ធផ្សេងទៀត។

លោក Ahern បានប្រាប់កាសែតស៊ិនហួ កាលពីថ្ងៃច័ន្ទថា នោះជាសញ្ញាដ៏រឹងមាំមួយ ដែលគោលនយោបាយរបស់រដ្ឋាភិបាលចិន ដើម្បីជួយជំរុញសេដ្ឋកិច្ច កំពុងធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចពិតប្រាកដ និងជាសញ្ញាល្អ សម្រាប់សេដ្ឋកិច្ចចិន និងពិភពលោក។

លោក Ahern បានលើកឡើងថា តួលេខនៃការលក់រថយន្តដ៏ខ្លាំងរបស់ប្រទេសចិន នៅក្នុងខែមីនា ជាពិសេសរថយន្តអគ្គិសនី បង្ហាញថា “អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន កំពុងត្រលប់មកវិញ ក៏ដូចជាឥទ្ធិពលវិជ្ជមាននៃការគាំទ្រគោលនយោបាយ” ។

ដោយកត់សម្គាល់ថា PMI ផលិតកម្មរបស់ប្រទេសចិន បានផ្តួលការព្យាករណ៍ ទាំងអស់ដោយអ្នកសេដ្ឋកិច្ច ២១នាក់ដែលបានដាក់ការប៉ាន់ស្មានទៅ Bloomberg លោក Ahern បានលើកឡើងថា “ពេលខ្លះអាចមានទុទិដ្ឋិនិយម ហួសកាលកំណត់ ហើយខ្ញុំគិតថា គ្មានអ្វីផ្លាស់ប្តូរការយល់ឃើញ ជាងទិន្នន័យនោះទេ។ ទិន្នន័យមិនកុហកនោះទេ ហើយទិន្នន័យនេះគឺផ្តល់​សញ្ញា​ច្បាស់លាស់ដល់​យើង”។

អ្នកយុទ្ធសាស្រ្តបានបន្ដថា ការកែលម្អនេះបង្ហាញថាប្រទេសចិនកំពុងងើបចេញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនបន្តទទួលបានសន្ទុះ ហើយទំនុកចិត្តអ្នកប្រើប្រាស់កើនឡើងតាមពេលវេលា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top