ហ្សឺណែវ ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវ ឱ្យអ៊ីស្រាអ៊ែល ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ទោះបីជាអ៊ីស្រាអ៊ែល បានច្រានចោល វាជា “ការបំភ្លៃ” ក៏ដោយ ។
ប្រទេសចំនួន២៨បានបោះឆ្នោតគាំទ្រ១៣អនុប្បវាទ និង៦ បានជំទាស់នឹងដំណោះស្រាយនេះ រួមទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ ។ ការស្នើសុំនេះបានជំរុញឱ្យតំណាង ជាច្រើននាក់នៅក្រុមប្រឹក្សា អបអរសាទរ និងទះដៃ ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយរដ្ឋសមាជិកចំនួន៤៧ដែលត្រូវបានជ្រើសរើសដោយសមាជិកភាគច្រើននៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈការបោះឆ្នោតដោយផ្ទាល់ និងសម្ងាត់ ។
សមាជិកក្រុមប្រឹក្សាបម្រើសម្រាប់រយៈពេល៣ឆ្នាំ ហើយមិនមានសិទ្ធិសម្រាប់ការបោះឆ្នោតឡើងវិញភ្លាមៗបន្ទាប់ពីបម្រើ ការបាន២អាណត្តិជាប់គ្នា ។
សមាជិកភាពរបស់ក្រុមប្រឹក្សាគឺផ្អែកលើ “ការចែកចាយភូមិសាស្ត្រសមធម៌” ។ រដ្ឋអាស៊ីប៉ាស៊ីហ្វិកទទួលបាន១៣ អាសនៈក្នុងក្រុមប្រឹក្សា។ ប្រទេសអាស៊ីអាគ្នេយ៍បច្ចុប្បន្ននៅក្នុងក្រុមប្រឹក្សានេះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា