ម៉ានីល៖ សាលារៀនរាប់ពាន់កន្លែងនៅក្នុងប្រទេសហ្វីលីពីន បានផ្អាកថ្នាក់រៀននៅថ្ងៃសុក្រនេះ ដោយសារផ្នែកខ្លះនៃប្រទេសនៅក្នុងតំបន់ត្រូពិចមួយនេះបានស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់បំផុត ។
តួលេខផ្លូវការបានបង្ហាញថា សាលារៀនចំនួន៥.២៨៨កន្លែងនៅទូទាំងប្រទេសប្រជុំកោះបានប្តូរទៅរៀនពីចម្ងាយ ដែលប៉ះពាល់ដល់សិស្សជាង៣,៦លាននាក់ ។
នៅក្នុងខែមីនា មេសា និងឧសភា ជាធម្មតាក្តៅបំផុត និងស្ងួតបំផុត ក្នុងប្រទេសប្រជុំកោះមួយនេះ ប៉ុន្តែលក្ខខណ្ឌត្រូវ បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ដោយបាតុភូតអាកាសធាតុ ។
សាលារៀនជាច្រើន មិនមានបំពាក់ម៉ាស៊ីនត្រជាក់ទេ ដែលធ្វើឲ្យសិស្សានុសិស្ស ត្រូវកម្តៅក្នុងបន្ទប់ ដែលមានខ្យល់ចេញ ចូលមិនល្អ និងមានមនុស្សច្រើនកុះករ ។
នាយកដ្ឋានអប់រំបានចេញសេចក្តីណែនាំមួយ ដែលផ្តល់អំណាចដល់ នាយកសាលា ក្នុងការសម្រេចចិត្តថា ពេលណាត្រូវប្តូរ ទៅរៀនពីចម្ងាយ “ក្នុងករណីមានកម្តៅខ្លាំង និងគ្រោះមហន្តរាយផ្សេងៗ” ។
ក្រៅពីនេះ មានសាលារៀន មួយចំនួន បានកាត់បន្ថយម៉ោងរៀន ដើម្បីជៀស វាងការបង្រៀន ក្នុងអំឡុងពេល ដែលក្តៅបំផុត៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា