ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក ពិភាក្សារឿងយោធា នៅរដ្ឋហាវ៉ៃ

AFP
" "

បរទេស៖ មន្ត្រីការពារជាតិអាមេរិក និងចិនបានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ដើម្បីនិយាយអំពីឧប្បត្តិហេតុ ដែលមិនមានសុវត្ថិភាព និងឈ្លានពាន រវាងកប៉ាល់ និងយន្តហោះរបស់យោធា ទាំងពីរនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចពិភាក្សាដែលបានដំណើរការ ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋហាវ៉ៃ បង្ហាញពីការចាប់ផ្តើមឡើងវិញ នៃកិច្ចសន្ទនាទីក្រុងប៉េកាំង បានបញ្ចប់ភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលប្រទេសចិនអះអាងថាជារបស់ខ្លួន។

" "

មន្ត្រីចិនបានរិះគន់ការគាំទ្ររបស់ សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ថា ជាការជ្រៀតជ្រែក។

" "

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ក្រុមការងារនៃកិច្ចព្រមព្រៀង ស្តីពីដែនសមុទ្រយោធា (MMCA) បានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍ ដែលទាក់ទងនឹងសុវត្ថិភាពក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានពិភាក្សាអំពីវិធី ដើម្បីរក្សាសុវត្ថិភាពប្រតិបត្តិការ និងវិជ្ជាជីវៈរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

មន្ត្រីអាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានសង្កេតឃើញការថយចុះ នៃអាកប្បកិរិយាមិនមានសុវត្ថិភាពរវាងយើង និងយន្តហោះ និងនាវា PLA [កងទ័ពរំដោះប្រជាជន] ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដូច្នេះយើងត្រូវបានលើកទឹកចិត្តដោយធ្វើបែបនេះ ៕

ប្រែសម្រួល: ណៃ តុលា

To Top