បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអះអាងថា យោធាអ៊ីស្រាអែល បានបំផ្លាញកងវរសេនាតូច ក្នុងតំបន់ចំនួន២៤ របស់ក្រុមហាម៉ាសចំនួន ១៩នៃកងវរសេនាតូចនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃអាទិត្យ ដែលប្រារព្ធរយៈពេលប្រាំមួយខែ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅ Gaza លោក Netanyahu បាននិយាយថា អ៊ីស្រាអែល គឺស្ថិតនៅមួយជំហាន ឆ្ងាយពីជ័យជំនះ រួចទៅហើយ។
រំលឹកដែរថាជម្លោះបានចាប់ផ្តើមនៅថ្ងៃទី ខែតុលាឆ្នាំមុនជាមួយនឹងការវាយឆ្មក់ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ដែលបានឆក់យកជីវិតជនជាតិ អ៊ីស្រាអែល ប្រមាណ១២០០នាក់ និងបានឃើញការចាប់ខ្លួនចំណាប់ខ្មាំង ជាង២០០នាក់ ដោយក្នុងនោះ លោក Netanyahu បានប្រកាសសង្គ្រាមលើក្រុម សកម្មប្រយុទ្ធភ្លាមៗ ហើយបានប្តេជ្ញាថានឹងលុបបំបាត់វាចោលទាំងស្រុងឲ្យបាន។
ជាលទ្ធផល ដោយសារតែ ដង់ស៊ីតេនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៣៣០០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ អ៊ីស្រាអែលលើតំបន់ជុំវិញ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ដោយតំបន់ជាច្រើនបានបំផ្លិចបំផ្លាញដល់ដី៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
