បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីស្លូវ៉ាគីលោក Peter Pellegrini បាននិយាយថា ជម្លោះអ៊ុយក្រែន មិនបានសម្រេចអ្វីក្រៅ ពីការស្លាប់ របស់មនុស្សរាប់ម៉ឺននាក់ ហើយត្រូវតែដោះស្រាយ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោក Pellegrini ដែលបច្ចុប្បន្នកំពុង កាន់តំណែងជាប្រធានសភាជាតិ បានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃសៅរ៍ ដោយទទួលបាន៥៣ភាគរយ នៃការបោះឆ្នោត ។ គូប្រជែងរបស់គាត់
គឺអតីតរដ្ឋមន្ត្រី ការបរទេស Ivan Korcok ដែលធ្លាប់គេរិះគន់ថា ជាបេក្ខជនគាំទ្រលោកខាងលិច ទទួលបានប្រហែល៤៧ភាគរយ ។ លោកPellegrini គឺជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រី
Robert Fico ដែលប្រឆាំងនឹង ការបញ្ជូនអាវុធទៅអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Ta3 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីជាប់ឆ្នោតបានសង្កត់ធ្ងន់ថា ការសម្លាប់ នៅអ៊ុយក្រែន គួរតែត្រូវបានបញ្ឈប់ជាបន្ទាន់ ហើយបន្ទាប់មកគួរតែចាត់វិធានការ ។
លោកបានបន្ថែមថា ៖វាគឺជាសោកនាដកម្មដាច់ខាតដើម្បីគាំទ្រ ជម្លោះដែលមិននាំមកនូវលទ្ធផល ណាមួយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះហើយ ខណៈពេលដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ទៅវិញ
ប៉ុណ្ណោះដោយ ក្នុងពេលជាមួយគ្នានោះ លោក Pellegrini បានថ្កោលទោសប្រតិបត្តិការយោធា របស់រុស្ស៊ីប្រឆាំងនឹង ទីក្រុងគៀវ ដោយហៅទីក្រុងម៉ូស្គូថាជា អ្នកឈ្លានពាន៕
ប្រែសម្រួល៖ស៊ុនលី