ថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នៅវិមានសភា ប្រជាជន នៅក្រុងប៉េកាំង ។
លោក Xi Jinping បានថ្លែងថា ក្នុងដំណើរទស្សនកិច្ច របស់ខ្ញុំនៅវៀតណាមកាលពីចុងឆ្នាំមុន លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មធិការ មជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម និងខ្ញុំបានរួមគ្នាប្រកាសបង្កើត សហគមន៍វាសនារួម ចិន-វៀតណាម ជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មី នៃទំនាក់ទំនង ចិន-វៀតណាម ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់កំពុង មានការផ្លាស់ប្តូរ យ៉ាងស៊ីជម្រៅ និងស្មុគស្មាញ ហើយការគាំពារ របបសង្គមនិយម គាំពារស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសជាតិ ជាផលប្រយោជន៍រួម របស់ចិននិងវៀត ណាម ។ ភាគីទាំងពីរ គួរតែកសាងមនសិការ នៃសហគមន៍វាសនារួមរវាងចិន-វៀតណាម ដ៏រឹងមាំ តាមរយៈការជឿទុកចិត្តគ្នាកម្រិតខ្ពស់ ពង្រឹងមូលដ្ឋានគ្រឹះ នៃ សហគមន៍ វាសនារួមចិន-វៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ និងជំរុញការកសាងសហគមន៍ វាសនារួមរវាង ប្រទេសចិន និង វៀតណាម តាមរយៈពុទ្ធិនយោបាយកម្រិតខ្ពស់ ។
ជាការឆ្លើយតប លោក Vuong Dinh Hue បានថ្លែងថា ក្នុងនាម ជាសមមិត្ត និងបងប្អូន បក្សនិងរដ្ឋាភិបាលវៀតណាម សូមវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ និងវឌ្ឍនភាព របស់ប្រទេសចិន ហើយសូមកោតសរសើរ ដោយស្មោះចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រ នៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក។ នៅឆ្នាំនេះ មហាសន្និបាត នៃសភាទាំងពីររបស់ចិន បានកំណត់គោលដៅ ដូច ជា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដែលជាវិធានការ ប្រកបដោយភាពច្នៃប្រឌិតថ្មី នៃសង្គមនិយម និងផ្តល់នូវបទ ពិសោធដ៏ មានតម្លៃសម្រាប់វៀតណា មរៀងសូត្រ ។ ជឿជាក់ថា ប្រទេសចិននឹងកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា តាមការគ្រោងទុក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃពិភពលោក ៕
អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន