គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា ប្រទេសរបស់លោកនឹងយល់ព្រមទទួល កញ្ចប់កម្ចីជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក ។
លោក Zelensky ត្រូវបានដកស្រង់សម្តីដោយ ដោយបានលើកឡើងថា “យើងនឹងយល់ព្រមចំពោះជម្រើសណាមួយ” ។ ប្រសិនបើអ៊ុយក្រែនត្រូវបាន ផ្តល់ប្រាក់កម្ចីនៅថ្ងៃនេះ ឬអ្វីគ្រប់យ៉ាងដោយឥតគិតថ្លៃក្នុង១ឆ្នាំ យើងនឹងនិយាយថា “មានតែថ្ងៃនេះទេ” ។
លោក Zelensky បានសម្តែងពីភាពជឿជាក់ថា អ៊ុយក្រែននឹងទទួលបានការសម្រេចចិត្ត ដ៏អំណោយផលពីសភាសហរដ្ឋអាមេរិក ស្តីពីជំនួយថ្មីនេះ ។
កាលពីថ្ងៃសុក្រ លោក Zelensky ត្រូវបានគេរាយការណ៍ថា បានជួបជាមួយគណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីទម្រង់នៃជំនួយថ្មី ។
បើយោងតាមរបាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយ សភាសហរដ្ឋអាមេរិក អាចនឹងពិភាក្សាអំពីលក្ខខណ្ឌថ្មី សម្រាប់ច្បាប់ស្តីពីជំនួយអ៊ុយក្រែនដែលមាន តម្លៃរាប់ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ ដែលត្រូវបានជាប់គាំង ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា