ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវ៉ាស៊ិនតោន៖ ៣៧ភាគរយ នៃសមាជិកណាតូមិនទូទាត់លុយ តាមគោលការណ៍ឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្លុកណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិកលោកស្រី Julianne Smith បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចំនួន ១២នៅ មិនទាន់បានបំពេញតាមការសន្យា ក្នុងការចំណាយ ២ភាគរយនៃ GDP របស់ពួកគេលើវិស័យការពារជាតិនៅឡើយទេ។

អង្គការណាតូបានកំណត់គោលដៅ ពីរភាគរយនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រ ដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុងគៀវ បានឈានដល់ជម្លោះ Donbass ។ សមាជិកទាំងអស់ត្រូវបានគេសន្មត់ថាបង្កើត ការចែករំលែកបន្ទុក ជាគោលក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

លោកស្រីSmithបាននិយាយ នៅក្នុងសុន្ទរកថា នៅសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ ឥឡូវនេះយើងមានសម្ព័ន្ធមិត្តចំនួន២០ ដែលកំពុងបំពេញតាមការសន្យា ២ភាគរយនោះគឺជា ការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលមួយទសវត្សរ៍ហើយពិត​ណាស់ យើង​ចង់​ឲ្យ​វា​មាន​ទាំង ៣២ ហើយ​យើង​នឹង​បន្ត​ជំរុញ​រហូត​ដល់​ យើង​ទៅ​ដល់​ទីនោះ។

ទោះបីជាយ៉ាងណាក្តីវាមិនច្បាស់ទេ ថាតើទិន្នន័យណាដែលលោកស្រីបានអះអាង ពឹងផ្អែកលើអ្វីហើយគិតត្រឹមខែកុម្ភៈឆ្នាំនេះ ការប៉ាន់ប្រមាណនៃការ ចំណាយយោធាឆ្នាំ២០២៣ នៅតែបង្ហាញថាប្រទេសជាសមាជិកចំនួន១១ ប៉ុណ្ណោះដែលបានសម្រេចគោលដៅ ២ភាគរយ ខណៈដែល១៨ប្រទេសទៀតនៅទាបជាងនៅឡើយ រួមមានទាំងប្រទេសបារាំង ហូឡង់ ន័រវែស ដាណឺម៉ាក អ៊ីតាលី កាណាដា តួគគី និងអេស្បាញផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top