ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣៣,២០៧នាក់

Xinhua
" "

ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ៣៣,២០៧នាក់ហើយ ដែលជាលទ្ធផល នៃការវាយប្រហារ របស់អ៊ីស្រាអែលដែលកំពុងបន្ត ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣២ នាក់ និងរបួស ៤៧នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,២០៧នាក់ និងរបួសដល់ ៧៥,៩៣៣នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

" "

ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់ សាកសពចំនួន ៦៧នាក់ ត្រូវបានគេរកឃើញនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងចាប់ តាំងពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីតំបន់ហ្គាហ្សាភាគខាងត្បូង នេះបើយោងតាមទូរទស្សន៍រដ្ឋប៉ាឡេស្ទីន។

" "

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹក នឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top