ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូលអាមេរិក៖ សង្គ្រាមដូចក្នុងរឿង Star War ជិតឈានចូលមកដល់ហើយ

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ Stephen Whiting ដែលជាប្រធានបញ្ជាការអវកាសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា លទ្ធភាពនៃជម្លោះនៅក្នុងលំហ គឺមិនមែនគ្រាន់តែជាទ្រឹស្តីទៀតទេ។

ថ្លែងនៅក្នុងសន្និសីទអវកាសលើកទី៣៩ នៅទីស្នាក់ការកណ្តាលរបស់បញ្ជាការនៅរដ្ឋ Colorado Springs លោក Whiting បានគូររូបភាពគួរឱ្យព្រួយបារម្ភ អំពីសមត្ថភាពគន្លងរបស់រុស្ស៊ី និងចិន។

លោក Whiting បាននិយាយថា ប្រទេសចិនបានសាងសង់ បណ្តាញសម្លាប់នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីស្វែងរក ជួសជុល តាមដាន និងកំណត់គោលដៅ សមត្ថភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយពិពណ៌នាអំពី កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងថា កំពុងដំណើរការក្នុងល្បឿនដ៏អស្ចារ្យ។

ចាប់តាំងពីឆ្នាំ២០១៨មក ប្រទេសរុស្ស៊ីបានកើនឡើងទ្វេដង ហើយប្រទេសចិនបានបង្កើនចំនួនបីដង នៃចំនួនផ្កាយរណបស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍ (ISR) របស់ពួកគេនៅក្នុងគន្លងតារាវិថី ខណៈពេលដែលកំពុងធ្វើតេស្ត និងបាញ់បង្ហោះអាវុធប្រឆាំងផ្កាយរណបផងដែរ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកមាន ស្ថាបត្យកម្មអវកាសល្អបំផុតរបស់ពិភពលោក និងកំពុងធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រតិបត្តិការផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top