ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មាធិការ ការពាររបស់រុស្ស៊ីអះអាង គ្មានការកេណ្ឌកងទ័ពឡើយ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ

RT News

បរទេស៖ ប្រធានគណៈកម្មាធិការការពាររបស់រដ្ឋឌូម៉ា លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនចាំបាច់ប្រកាស ពីការកេណ្ឌកម្លាំងទ័ពផ្សេងទៀត ដើម្បីពង្រឹងជួរកងទ័ពរបស់ខ្លួន ចំពេលមានលំហូរឥតឈប់ឈរ នៃអ្នកដែលមានឆន្ទៈក្នុងការចុះហត្ថលេខា លើកិច្ចសន្យាជាមួយយោធា ក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វិមានក្រឹមឡាំងពីមុនបានច្រានចោល ការភូតកុហករបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី ដែលថារុស្ស៊ីគ្រោងនឹង ប្រមូលទាហានបន្ថែម ៣០០.០០០ នាក់នៅរដូវក្តៅ។ លោក Kartapolov បាននិយាយចំពោះពាក្យចចាមអារ៉ាម កាលពីថ្ងៃអង្គារដោយទទូចថា ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ” ការប្រមូលផ្តុំបែបនេះនឹងមិនកើតឡើង។

សមាជិកសភារូបនេះបានបន្ថែមថា រុស្ស៊ីអាចសម្រេចបាននូវគោលដៅបច្ចុប្បន្ន របស់ខ្លួនជាមួយនឹងកម្លាំងមនុស្សដែលមានស្រាប់ ហើយគ្មានចេតនាចាប់ផ្តើម ជម្លោះជាមួយណាតូនោះទេ ទោះបីជាប្រទេសជាសមាជិកប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តនិយាយអំពី អ្វីដែល “មិនអនុញ្ញាតឱ្យយើងឈ្នះ” ក៏ដោយ។

ត្រលប់ទៅខែធ្នូវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមានសមាជិកសេវាកម្មសរុបចំនួន ៦១៧.០០០ នាក់ ដែលចូលរួមក្នុងប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន ដោយមានជិត ២៥ ម៉ឺននាក់ក្នុងចំណោមចំនួននោះ ត្រូវបានហៅចេញពីក្រុមបំរុងក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២។ មន្ត្រីរុស្ស៊ី រួមទាំងលោក ពូទីន ម្តងហើយម្តងទៀតបានទទូចថា គ្មានគម្រោងប្រកាសពីការ កេណ្ឌទ័ពជាលើកទីពីរនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top