ព័ត៌មានអន្តរជាតិ

សារព័ត៌មានអង់គ្លេស៖ អ៊ីស្រាអែល ត្រៀមវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសអ៊ីរ៉ង់

RT News

បរទេស៖ ប្រសិនបើទីក្រុង តេហេរ៉ង់ ប្រតិកម្មតបទៅនឹងការវាយប្រហារស្ថានទូត ក្នុងទីក្រុង ដាម៉ាស ប្រទេសស៊ីរី ដោយការទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល នោះទីក្រុង West Jerusalem នឹងចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់វិញ, នេះបើយោងតាមសារព័ត៌មានអារ៉ាប់ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីសន្តិសុខលោកខាងលិច ដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) Quds Force និងមន្ត្រីជាច្រើននាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលទៅលើ ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីសប្តាហ៍មុន។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានប្តេជ្ញាថា អ៊ីស្រាអែលនឹង “ទទួលការទះមួយដៃចំមុខ” ជាថ្នូរនឹងការសងសឹក។

យោងតាមសារព័ត៌មាន Elaph News ដែលជាបណ្តាញអនឡាញ ជាភាសាអារ៉ាប់ដែលប្រតិបត្តិការ ពីចក្រភពអង់គ្លេស គឺ អ៊ីស្រាអែលបាននិងកំពុងបណ្តុះបណ្តាល អ្នកបើកយន្តហោះឱ្យធ្វើការវាយប្រហារនៅ “កន្លែងរសើប” នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចជាអ្នកដែលពាក់ព័ន្ធនៅក្នុង កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

របាយការណ៍របស់ Elaph ត្រូវបានប្រមូលដោយកាសែត Sun ដែលបានបង្ហោះបញ្ជីគោលដៅដែល អាចកើតមានរបស់អ៊ីស្រាអែល រាប់ចាប់ពីម៉ាស៊ីនរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak និងស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Bushehr រហូតដល់អណ្តូងរ៉ែ Gachin និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz ។ កាសែត The Sun បានកត់សម្គាល់ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅណាមួយនឹងសម្គាល់ “ការកើនឡើងដែលមិនធ្លាប់មានពីមុនមក” នៅក្នុងជម្លោះមជ្ឈិមបូព៌ា៕

ប្រែសម្រួលៈ ណៃ តុលា

To Top