ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យអាមេរិក អង់គ្លេស និងអូស្ត្រាលី បញ្ឈប់ការបង្កើតប្លុក ដែលមិនរាប់បញ្ចូល

Xinhua

ឡុងដ៍៖ ស្ថានទូតចិនប្រចាំ នៅចក្រភពអង់គ្លេស បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក្នុងការជំរុញភាពជាដៃគូសន្តិសុខត្រីភាគី ដែលមិនយកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភយ៉ាងទូលំទូលាយ របស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ អំពីហានិភ័យនៃការរីក សាយភាយនុយក្លេអ៊ែរ។

អ្នកនាំពាក្យស្ថានទូតបានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣ ដែលអះអាងថាពួកគេកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនលើគម្រោងសមត្ថភាពកម្រិតខ្ពស់ AUKUS Pillar II ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វិធានការបែបនេះ នឹងធ្វើឱ្យហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ កើនឡើងដោយជៀសមិនរួច ធ្វើឱ្យការប្រកួតប្រជែងអាវុធកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ចិន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ។

អ្នកការទូតរូបនេះបានបន្ដថា “យើងជំរុញ ឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបោះបង់ចោលចិត្ត គំនិតនៃសង្គ្រាមត្រជាក់ បញ្ឈប់ការរួមគំនិតគ្នាក្នុងប្លុកដែលមិនរាប់បញ្ចូល និងបញ្ឈប់ការបង្កបញ្ហា និងការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជប៉ុនត្រូវតែរៀនមេរៀន ពីប្រវត្តិសាស្ត្រ ហើយត្រូវប្រុងប្រយ័ត្ន ចំពោះពាក្យសម្ដី និងសកម្មភាព របស់ខ្លួននៅពេលនិយាយ អំពីសន្តិសុខយោធា”៕

To Top