ព័ត៌មានអន្តរជាតិ

ឥណ្ឌា មិនបានចូលជ្រៀតជ្រែង ការបោះឆ្នោត នៅឡើយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាមិនបានជ្រៀតជ្រែកដំណើរការ បោះឆ្នោតសកលរបស់កាណាដានៅឆ្នាំ ២០២១ទេ នេះបើយោងតាមការអះអាង ដោយមន្ត្រីនៅទីក្រុងអូតាវ៉ា ដែលកំពុងស៊ើបអង្កេតការអះអាងនៃ ការជ្រៀតជ្រែកការបោះឆ្នោត។

ក្រុមប្រឹក្សាមួយដែលត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតការចោទប្រកាន់នៃ ការជ្រៀតជ្រែកការបោះឆ្នោតបានសន្និដ្ឋានថា មិនមានភស្តុតាងនៃទីក្រុងញូវដែលីជ្រៀតជ្រែក ក្នុងការបោះឆ្នោតជាតិដែល ត្រូវបានឈ្នះដោយបេក្ខជនគណបក្សសេរីនិយម Justin Trudeauនោះទេ។

អតីតអនុរដ្ឋមន្ត្រីការបរទេស Marta Morgan និងអតីតលេខាធិការខុទ្ទកាល័យ Janice Charette ដែលទាំងពីរជាផ្នែកនៃគណៈកម្មាការ ដែលថ្លែងក្នុងសវនាការរបស់ គណៈកម្មការជ្រៀតជ្រែក ពីបរទេសបានចង្អុលបង្ហាញថា មានការខ្វះខាតព័ត៌មានអំពីយុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចភ្ជាប់ទៅនឹងប្រទេសឥណ្ឌា នៅក្នុងព័ត៌មានកាណាដា។

ប៉ុន្តែទោះបីជាយ់ាងណាក្តី ក្រុមអ្នកវិភាគក៏មិនបានរកឃើញភស្តុតាង ដើម្បីគាំទ្រការអះអាងទាក់ទងនឹងការផ្តល់ មូលនិធិនៃយុទ្ធនាការនយោបាយពីប្រភពឥណ្ឌា របាយការណ៍របស់ News18 បានកត់សម្គាល់ នោះទេដោយ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍អំពីការអភិវឌ្ឍន៍នេះ ដោយដកស្រង់សម្តីមន្ត្រីការិយាធិបតេយ្យ កាណាដាផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top