ព័ត៌មានអន្តរជាតិ

សេតវិមាន៖ អាមេរិក នឹងមិនចូលរួមធ្វើ សង្គ្រាមជាមួយនឹងអ៊ុយក្រែនឡើយ

Xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់RT អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងមិនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី ដែលបានបាញ់មកលើប្រទេសអ៊ុយក្រែន ផ្ទុយទៅនឹងរបៀបដែលកងកម្លាំងអាមេរិក បានការពារអ៊ីស្រាអែលពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុននោះទេ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានជួយអ៊ីស្រាអែល វាយលុករបាំងដ៏ធំដែលធ្វើឡើងដោយអ៊ីរ៉ង់ ជាការសងសឹកចំពោះអ្វីដែលទីក្រុងតេហរ៉ង់បាននិយាយថា គឺជាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាសកាលពីដើម ខែនេះដោយក្នុងនោះលោក Kirby ត្រូវ​បាន​គេ​សួរ​ក្នុង​អំឡុង​ពេល​នៃ​ការ​សង្ខេប​ប្រចាំ​ថ្ងៃ​ថា​តើ​យុទ្ធសាស្ត្រ​ដូចគ្នា​នេះ ​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ជម្លោះ​អ៊ុយក្រែន​ដែរ​ឬ​ទេ។

មហាអំណាចលោកខាងលិចបាន សន្យាផ្តល់ជំនួយដល់ក្រុងគៀវដរាបណារដ្ឋាភិបាលនេះ ត្រូវការដើម្បីកម្ចាត់រុស្ស៊ីប៉ុន្តែទោះយ៉ាងណាក៏ដោយ ពួក គេបានបដិសេធម្តងហើយម្តងទៀតនូវគំនិតនៃការចូលរួមដោយផ្ទាល់ជា មួយកងកម្លាំងរុស្ស៊ី។

គួរឲ្យដឹងដែរថាមកដល់ពេលនេះសូម្បីតែរដ្ឋាភិបាលបារាំង ដែលមិនបានច្រានចោលការពង្រាយទ័ពទៅ កាន់អ៊ុយក្រែននោះដែរហើយបាន បញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មសម្មតិកម្មណាមួយគឺដើម្បីបន្ធូរបន្ថយទាហានអ៊ុយក្រែនពីកាតព្វកិច្ចមិនប្រយុទ្ធ ដូច្នេះក្រុងកៀវអាច បញ្ជូនទាហានរបស់ខ្លួនបន្ថែមទៀតទៅកាន់ជួរមុខទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top