ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូល G7 ថ្កោលទោសកិច្ចសហប្រតិបត្តិការ យោធារវាងរុស្ស៊ី និងកូរ៉េខាងជើង

Xinhua
" "

តូក្យូ៖ ប្រភពការទូតមួយបានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ គ្រោងនឹងថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ យោធារវាងរុស្ស៊ី និងកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ។

ប្រភពបានលើកឡើងពី សេចក្តីព្រាងសេចក្តីប្រកាស ដែលនឹងចេញនៅថ្ងៃចុងក្រោយ នៃកិច្ចចរចារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនៅលើកោះ Capri របស់អ៊ីតាលី ដោយរដ្ឋមន្ត្រីក៏បានរិះគន់អ៊ីរ៉ង់ ចំពោះភាពតានតឹងក្នុងតំបន់ ការបង្កើនគ្រោះថ្នាក់ ដោយផ្តល់អាវុធ និងសម្ភារៈពាក់ព័ន្ធសម្រាប់គាំទ្រការធ្វើសង្គ្រាម។

" "

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលប្រទេស G7 កំពុងរៀបចំផែនការចុងក្រោយ ក្នុងការអនុម័តឯកសារនេះ ដោយគិតគូរពីលទ្ធផល នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នៅចុងសប្តាហ៍ ដែលបានធ្វើឱ្យមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

" "

ការប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស G7 កើតឡើងនៅពេលដែលមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការផ្ទេរអាវុធរបស់កូរ៉េខាងជើង ទៅរុស្ស៊ី រំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចជួយកងកម្លាំងរុស្ស៊ីក្នុងសង្គ្រាម អូសបន្លាយរបស់ខ្លួននៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីនឹងទាមទារឱ្យបញ្ឈប់ ការនាំចេញមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីជាបន្ទាន់ ខណៈពេលដែលបញ្ជាក់ជាថ្មីនូវ “ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន” របស់ពួកគេ សម្រាប់អ៊ុយក្រែន នៅក្នុងការបង្ហាញនៃការ រួបរួមរបស់ក្រុមប្រទេស G7 ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top