រសៀលថ្ងៃទី១៧ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានជួបសំណេះសំណាល ជាមួយតំណាងពាណិជ្ជករ បញ្ជាទិញបរទេស ដែលចូលរួមពិព័រណ៍ទំនិញ នាំចេញនាំចូលចិន លើកទី១៣៥ នៅក្រុង Guangzhou ។ អ្នកទទួលខុសត្រូវ នៃសហគ្រាសបរទេស ដូចជា ក្រុមហ៊ុន Inter IKEA ក្រុមហ៊ុន Wal-mart ក្រុមហ៊ុន Koper ក្រុមហ៊ុន NITORI ក្រុមហ៊ុន Auchan និងក្រុមហ៊ុន LifetimeBrands ជាដើមបានចូលរួមពិធី សំណេះសំណាលនេះ ។
តំណាងពាណិជ្ជករបញ្ជាទិញបរទេស បានថ្លែងថា ក្នុងរយៈពេលជាយូរ មកហើយ ពិព័រណ៍ទំនិញនាំចេញ នាំចូល របស់ចិនបានដើរតួនាទីសំខាន់ ក្នុងការជំរុញការប្រាស្រ័យ ទាក់ទង ខាងពាណិជ្ជកម្មនិងទំនាក់ទំនងមិត្តភាព រវាងចិននិងប្រទេសនានា លើពិភពលោក ។ ភាគីនានាពោរពេញ ទៅដោយជំនឿចិត្តចំពោះអនាគត នៃសេដ្ឋកិច្ចចិន ។
លោក Li Qiang បានថ្លែងថា ចិននឹងពង្រីកការបើកទូលាយ ចំពោះអន្តរជាតិ ក្នុងកម្រិតខ្ពស់ ដោយមិនងាករេ ជំរុញសេរីភាពនិងភាពងាយ ស្រួលខាងវិនិយោគ និង ពាណិជ្ជកម្ម បន្តបំពេញបន្ថែមស្ថិរភាពកាន់តែច្រើន សម្រាប់ពាណិជ្ជកម្មសកល និង សេដ្ឋកិច្ចពិភពលោក តាមរយៈភាពប្រាកដប្រជា នៃការអភិវឌ្ឍ របស់ខ្លួន ហើយក៏ផ្តល់ជាលំហកាន់តែទូលំទូលាយ សម្រាប់ការអភិវឌ្ឍ នៃសហគ្រាសនៃប្រទេសនានាផងដែរ ៕