ព័ត៌មានអន្តរជាតិ

ចិន សម្តែង​ការ​មិន​ពេញ​ចិត្ត​ ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត ​ផ្នែក ៣០១ របស់​អាមេរិក

Xinhua

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង ចំពោះ និងប្រឆាំងដាច់ខាតចំពោះការបើកដំណើរការស៊ើបអង្កេតផ្នែកទី៣០១ របស់សហរដ្ឋអាមេរិកលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន។

ញត្តិរបស់សហរដ្ឋអាមេរិក គឺពោរពេញទៅដោយការចោទប្រកាន់មិនពិត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ញត្តិនេះបកស្រាយខុសលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគធម្មតាថាបានធ្វើឱ្យខូចដល់សន្តិសុខជាតិ និងផលប្រយោជន៍សាជីវកម្មរបស់សហរដ្ឋអាមេរិក ហើយបានបន្ទោសប្រទេសចិនចំពោះបញ្ហាឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលជាការខ្វះមូលដ្ឋានជាក់ស្តែង និងដំណើរការប្រឆាំងនឹងសតិអារម្មណ៍សេដ្ឋកិច្ច។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះពីសហរដ្ឋអាមេរិក គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ ដោយសារតែការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសចិន គឺជាលទ្ធផលនៃការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្មរបស់សហគ្រាសក្នុងការប្រកួតប្រជែងទីផ្សារ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ខណៈពេលដែលការចោទប្រកាន់ប្រទេសចិន ចំពោះការទទួលយកនូវអ្វីដែលហៅថាការអនុវត្តមិនមែនទីផ្សារ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងការឧបត្ថម្ភធនរើសអើងដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ការប្រកួតប្រជែងកាលពីឆ្នាំមុន ដោយសារការការពារហួសហេតុ។

ប្រភពបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក កំពុងមានកំហុសមួយទៀតក្នុងការចាប់ផ្តើមការស៊ើបអង្កេតផ្នែកទី៣០១ ចុងក្រោយរបស់ខ្លួន ខណៈដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានកំណត់រួចហើយថា រដ្ឋបាលសហរដ្ឋអាមេរិកពីមុនបានរំលោភលើច្បាប់របស់ WTO ដោយបើកការស៊ើបអង្កេតស្រដៀងគ្នា និងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ក៏ដូចជាសកម្មភាពដែលត្រូវបានជំទាស់ដោយសមាជិក WTO ជាច្រើនផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top