រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បានសង្កត់ធ្ងន់នៅថ្ងៃពុធអំពីបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងប្រឈមមុខ នៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានជម្លោះដែលកំពុងបន្ត។
នៅក្នុងជំនួបជាមួយលោក Muhannad Hadi អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ សម្រាប់កិច្ចការមនុស្សធម៌ នៅប៉ាឡេស្ទីន លោក Mustafa បានឲ្យដឹងថា បញ្ហាប្រឈម រួមមាន ការធានាគុណភាព និងភាពសមស្រប នៃជំនួយសង្គ្រោះបន្ទាន់ ការកែលម្អយន្តការ សម្រាប់ការ ផ្តល់ និងចែកចាយជំនួយ ដើម្បីបំពេញតម្រូវការបន្ទាន់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាការស្ដារឡើងវិញនូវសេវាកម្មសំខាន់ៗ ដែលត្រូវបានរំខានដោយជម្លោះ។
យោងតាមសេចក្តី ថ្លែងការណ៍ ពីការិយាល័យរបស់លោក នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបើកច្រកឆ្លង កាត់ទាំងអស់ ជាមួយរង្វង់មូល ជាពិសេសនៅភាគខាងជើងនៃស្ទ្រីប និងការសម្របសម្រួលកិច្ចខិតខំ ប្រឹងប្រែងផ្តល់ជំនួយយ៉ាងពេញលេញរវាងដៃគូអន្តរជាតិ សង្គមស៊ីវិល និងស្ថាប័នផ្តល់ជំនួយជាមួយក្រសួងពាក់ព័ន្ធ។
សម្រាប់ផ្នែករបស់លោក អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ បានបញ្ជាក់ពីការសម្របសម្រួល ពេញលេញជាមួយ រដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីធនធានដែលមានទាំងអស់ យ៉ាងពេញលេញ ដើម្បីបំពេញតម្រូវការមនុស្សធម៌ ជាបន្ទាន់របស់ប្រជាពលរដ្ឋ។
នៅថ្ងៃដដែលនោះ លោក Mustafa ក៏បានពិភាក្សា អំពីជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា ជាមួយនឹងដំណើរ ទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron ដោយអំពាវនាវ ឱ្យមានអន្តរាគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លានពាននៅតំបន់ West Bank និង ការពង្រីកការតាំងទីលំនៅ ៕
ប្រែសម្រួល ឈូក បូរ៉ា