បរទេស៖ យោងតាមការចេញផ្សាយរបស់ RT និងដោយបានដកស្រង់ចេញពីកាសែត The Bloomberg បានសរសេរថា
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងមានការព្រួយបារម្ភថា កងកម្លាំងរុស្ស៊ីអាចនឹងវាយលុក តាមខ្សែការពាររបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រភពដដែលបានទទួលស្គាល់ នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរុស្ស៊ីកំពុងបន្តពង្រីកខ្លួន ដោយសារគុណសម្បត្តិមួយនោះគឺឃ្លាំងគ្រាប់រំសេវជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែន តស៊ូដោយសារតែការពន្យារពេល ក្នុងជំនួយយោធាអាមេរិក និងអឺរ៉ុប និងការខ្វះខាតកម្លាំងប្រយុទ្ធជួរមុខ។
អ៊ុយក្រែនក៏ប្រឈមមុខនឹងការបាញ់មីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែករបស់រុស្ស៊ីជាប្រចាំថ្ងៃផងដែរ ដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងទីតាំងយោធាធំៗ ហើយវាក៏ដោយសារតែការ កង្វះប្រព័ន្ធការពារដែនអាកាស។
ដោយសារតែកត្តាទាំងនេះនេះ ហើយទើបធ្វើឲ្យមានការព្រួយបារម្ភកំពុងកើនឡើងថា រុស្ស៊ីអាចនឹងទទួលបានផលចំណេញច្រើនក្នុងប៉ុន្មានសប្តាហ៍ខាងមុខដោយការវាយលុក តាមរយៈខ្សែអ៊ុយក្រែនដែលលាតសន្ធឹង នេះបើយោងទាំងប្រភពនៅអាមេរិក និងអឺរ៉ុប៕
ប្រែសម្រួល៖ ស៊ុន លី