ព័ត៌មានអន្តរជាតិ

ថៃ​ ៖ អគ្គស្នងការរង នគរបាលជាតិ ឧត្តមសេនីយ៍ Surachate ត្រូវថ្នាក់លើផ្អាកពីការងារ

The nation

បរទេស ៖ ឧត្តមសេនីយ៍ Kittirat Panpetch អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលស្តីទីរបស់ថៃ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើបទបញ្ជាបង្គាប់ ឱ្យលោកឧត្តមសេនីយ Surachate “Big Joke” Hakparn ដែលជាស្នងការរង នគរបាលផងដែរនោះ ត្រូវចុះចេញពីតំណែងជាបណ្ដោះអាសន្ន ពីកម្លាំងនគរបាល រួមនឹងមន្ត្រីនគរបាលបួននាក់ផ្សេងទៀត ដោយមានប្រសិទ្ធភាពភ្លាមៗ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Kittirat បាននិយាយថា លោកបានទទួលរបាយការណ៍បន្ថែម អំពីករណីលាងលុយ ដែលទាក់ទងនឹងគេហទំព័រល្បែង អនឡាញ BNK Master ដែលបង្ហាញថា មានគ្រោះថ្នាក់ពិតប្រាកដ ត្រូវបានបង្កឡើង ហើយអ្នកទាំង ៥នាក់ ដែលត្រូវបានសង្ស័យថា ជាបទល្មើសព្រហ្មទណ្ឌ ដែលបណ្តាលមកពីការប្រព្រឹត្តខុស របស់ពួកគេ។

បទបញ្ជាបង្គាប់ត្រូវបានចេញ ដោយតម្រូវឱ្យមានការបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតការបំពានវិន័យធ្ងន់ធ្ងរ។ ដោយសារការស៊ើបអង្កេតទំនង ជាមិនត្រូវបានបញ្ចប់ភ្លាមៗនោះ លោកបានបញ្ជាឱ្យពួកគេចុះចេញពីជួរប៉ូលិសនៅពេលនេះ។

ចាប់ពីពេលនេះតទៅ លោកឧត្តមសេនីយ៍ Kittirat នឹងរាយការណ៍ ជូននាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ ដើម្បីឲ្យអគ្គលេខាធិការ នៃការិយាល័យ នាយករដ្ឋមន្ត្រី អាចចេញ សេចក្តីណែនាំឱ្យលោក Surachate ត្រឡប់ទៅទីស្នាក់ការប៉ូលីសភូមិន្ទថៃវិញ។ លោក Surachate មានសិទ្ធិប្តឹងឧទ្ធរណ៍លើ បទបញ្ជានេះ និងបង្ហាញអង្គហេតុទៅគណៈកម្មាធិការសីលធម៌។

សូមជម្រាបថា មន្ត្រីនគរបាល ជាច្រើននាក់ រួមទាំងលោកឧត្តមសេនីយ៍ Surachet ដែលជាអគ្គស្នងការរងនគរបាលជាតិរបស់ថៃ គឺត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តិខុសវិន័យធ្ងន់ធ្ងរ ឈានទៅដល់ការបង្កើតគណៈកម្មាធិការស៊ើបអង្កេត និងចោទប្រកាន់ពីបទ «សមគំនិតជាមួយមនុស្សពីរនាក់ ឬច្រើននាក់ ដើម្បីប្រព្រឹត្តការលាងលុយ និងប្រព្រឹត្តិអំពើលាងលុយកខ្វក់ ដោយសមគំនិតរួមគ្នាជាមន្ត្រីនគរបាល ដើម្បីលាងលុយកខ្វក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top