ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន ស្នើសុំចូល ជាសមាជិក អង្គការណាតូ

RT Nws

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាហ្សង់ទីនបានធ្វើការស្នើសុំជាផ្លូវការទៅកាន់អង្គការណាតូទទួលយកខ្លួនទៅជា ដៃគូសកលថ្មី នេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសលោក Luis Petri បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំ ជាមួយអគ្គលេខាធិការរង នៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក Mircea Geoana ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក Petri បានចែករំលែករូបភាព ពីការជួបរបស់គាត់ជាមួយ Geoana ក្នុងទីក្រុង Buenos Aires ហើយបាននិយាយថា គាត់បានបង្ហាញលិខិត នៃចេតនាដែលបង្ហាញ ពីសំណើរបស់ប្រទេសអាហ្សង់ទីនដើម្បីក្លាយជាដៃគូសកល របស់ណាតូដោយក្នុង នោះលោកបានប្តេជ្ញាថា នឹងបន្តធ្វើការ ដើម្បីស្តារឡើងវិញ នូវតំណភ្ជាប់ ដែលអនុញ្ញាតឱ្យយើងធ្វើទំនើបកម្ម និងបណ្តុះបណ្តាលកងកម្លាំង របស់យើងតាមស្តង់ដារ របស់អង្គការណាតូ ។

កន្លងមកសហរដ្ឋអាមេរិក បានកំណត់ប្រទេសអាហ្សង់ទីន ជាសម្ព័ន្ធមិត្តសំខាន់មិនមែនណាតូ ឬMNNA រួចហើយដោយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន​ប្រើ​ពាក្យ​នេះ​ដើម្បី​ចាត់ថ្នាក់​ប្រទេស ​ដែលមាន​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ ជាមួយ​កងកម្លាំងប្រដាប់អាវុធ​អាមេរិក ប៉ុន្តែ​មិនមែនជា​ផ្លូវការ ​របស់​ប្លុក​ណាតូ​ទេ។

Global Partner ឬ ‘Partners Across the Globe’ ជារចនាបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក ដូចជាការចែករំលែកព័ត៌មានសម្ងាត់ និងការចូលរួមក្នុងប្រតិបត្តិការយោធារួមគ្នា ហើយបច្ចុប្បន្នត្រូវបានបញ្ចូលប្រទេសដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង កូឡុំប៊ី អ៊ីរ៉ាក់ ម៉ុងហ្គោលី នូវែលសេឡង់ និងប៉ាគីស្ថានផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top