ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រ​យោធា​អាមេរិក​ ត្រូវ​បាន​សាកល្បង​ ខណៈ​សង្រ្គាម​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​ កើតឡើងបានមួយថ្ងៃ

បរទេស៖ ជោគជ័យរបស់យោធាអាមេរិក ដែលជួយអ៊ីស្រាអែល បញ្ឈប់រលកដ៏ធំនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន អាចបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន ត្រូវបានរៀបចំយ៉ាងល្អសម្រាប់អ្វីៗដែលកើតឡើងបន្ទាប់ នៅពេលដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ផ្លាស់ប្តូរពីសង្រ្គាមស្រមោល ទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ុន្តែមន្ត្រីអាមេរិកបច្ចុប្បន្ន និងជាអតីត និយាយថា កងកម្លាំងអាមេរិកមិនមានទីតាំងសម្រាប់ជម្លោះមជ្ឈិមបូព៌ាដ៏សំខាន់ និងមាននិរន្តរភាពទេ ហើយមន្ទីរបញ្ចកោណអាចនឹងត្រូវពិនិត្យមើលឡើងវិញនូវការសន្មត់អំពីតម្រូវការយោធានៅក្នុងតំបន់ ប្រសិនបើវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។

លោក Michael Mulroy អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិនៅមជ្ឈិមបូព៌ាក្រោមការដឹកនាំរបស់លោក Trump បាននិយាយថា “ខ្ញុំមិនគិតថាយើងមានកម្លាំងទាំងអស់ដែលយើងនឹងចង់គាំទ្រអ៊ីស្រាអែលនោះទេ ប្រសិនបើមានសង្រ្គាមកើតឡើងដោយផ្ទាល់រវាងពួកគេនិងអ៊ីរ៉ង់” ។

ទោះបីជាទីក្រុងតេអេរ៉ង់បានបង្ហាញថា ខ្លួនមិនមានគម្រោងសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលជាក់ស្តែងនៅថ្ងៃសុក្រក៏ដោយ ការវាយប្រហារ សងសឹក បានបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ដែលមិនអាចទាយទុកជាមុនបានដែលសហរដ្ឋអាមេរិកបានព្យាយាមរារាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top