ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិន៖ ការនិទានរឿងលើសចំណុះ របស់អាមេរិក មានគោលបំណងវាយលុកឧស្សាហកម្មចិន

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការនិទានរឿង “លើសចំណុះ” របស់សហរដ្ឋអាមេរិក មានគោលបំណងវាយលុកឧស្សាហកម្មចិន ដែលជាឧទាហរណ៍មួយទៀតនៃការបង្ខិតបង្ខំ និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យលោក Li Jian បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើបញ្ហា “លើសចំណុះ” របស់ប្រទេសចិន ដែលបង្កឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

ការស្តីបន្ទោសប្រទេសចិន ចំពោះ “ការលើសចំណុះ” មិនមែនជារឿងថ្មីនោះទេ លោក Lin បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដោយថាកាលពីប៉ុន្មានឆ្នាំមុន សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនពីបទ “លើសចំណុះ” សម្រាប់ការនាំចេញផលិតផលគុណភាពខ្ពស់ និងតម្លៃទាបជាច្រើន។

ឥឡូវនេះប្រទេសនេះ កំពុងបិទស្លាក “លើសចំណុះ” ទៅនឹងការនាំចេញផលិតផលថាមពលថ្មីរបស់ចិន។  “សហរដ្ឋអាមេរិក នាំចេញ ៨០ភាគរយ នៃបន្ទះឈីបរបស់ខ្លួន ជាពិសេសបន្ទះឈីបកម្រិតខ្ពស់ ហើយវាគឺជាការនាំចេញដ៏ធំនៃសាច់ជ្រូក និងផលិតផលកសិកម្ម។ តើនោះគឺជាការ ‘លើសចំណុះ’ យោងតាមតក្កវិជ្ជារបស់សហរដ្ឋអាមេរិក?” 

តាមពិត សមាមាត្រនៃការនាំចេញទៅផលិតកម្មសម្រាប់រថយន្តថាមពលថ្មីរបស់ចិន គឺទាបជាងប្រទេសអាល្លឺម៉ង់ ជប៉ុន និងកូរ៉េខាងត្បូងឆ្ងាយណាស់។  លោក​បាន​បន្ត​ថា នេះ​ពិត​ជា​មិន​មែន​ជា ការ​បោះចោល​ផលិតផល​បន្ថែម​ចូល​ក្នុង​ទីផ្សារ​ពិភពលោក​នោះឡើយ។

លោក Lin បានលើកឡើងថា “ភាពលើសចំណុះ” អាចមើលទៅដូចជាបញ្ហាសេដ្ឋកិច្ច ប៉ុន្តែការពិតគឺថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់វា ដើម្បីវាយលុកឧស្សាហកម្មចិន ហើយផ្តល់ឱ្យសហរដ្ឋអាមេរិកខ្លួនឯងនូវអត្ថប្រយោជន៍មិនយុត្តិធម៌ក្នុងការប្រកួតប្រជែងទីផ្សារ។  វាជាឧទាហរណ៍មួយទៀតនៃការបង្ខិតបង្ខំ និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top