ញ៉ូវយ៉ក៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ បុរសម្នាក់បានដុតខ្លួនឯង នៅខាងក្រៅអគារតុលាការឧក្រិដ្ឋកម្ម Manhattan ខណៈដែលការជ្រើសរើសគណៈវិនិច្ឆ័យកំពុងដំណើរការនៅក្នុងការកាត់ក្តីឧក្រិដ្ឋកម្មរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
គេបានឃើញ បុរសនោះត្រូវអណ្តាតភ្លើងឆាបឆេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលបន្ទាប់ ។
បុរសនោះបានបោះខិត្តប័ណ្ណទៅលើអាកាស ហើយចាក់សាំងដុងបន្ថែមមកលើខ្លួនឯង ។
យោងតាមរបាយការណ៍របស់ New York Post បានឱ្យដឹងថា “ខ្ញុំបានដុតខ្លួនឯងនៅខាងក្រៅសវនាការ ត្រាំ” ។
ជុំវិញការលើកទឹកចិត្តឲ្យធ្វើបែបបនេះនៅពីក្រោយសកម្មភាពរបស់បុរសនោះមិនទាន់ដឹងច្បាស់លាស់នោះទេ ។
គិតចាប់ពីថ្ងៃចន្ទមក លោក ត្រាំ បានបង្ហាញខ្លួននៅក្នុងតុលាការព្រហ្មទណ្ឌក្នុងទីក្រុង Manhattan ទីក្រុងញ៉ូវយ៉ក ក្នុងសំណុំរឿងប្រាក់បំណាច់ ដែលធ្វើឲ្យលោកក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ ដែលទទួលការកាត់ទោសក្នុងរឿងព្រហ្មទណ្ឌ ។ ដំណើរការនៃការកាត់ក្តីនេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែលពី៦ ទៅ៨សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា