វ៉ាស៊ីនតោន៖ កាលពីថ្ងៃសៅរ៍សភាតំណាងរាស្រ្តអាមេរិក ជាមួយនឹងការគាំទ្រទ្វេភាគីយ៉ាងច្រើន បានអនុម័តលើកញ្ចប់នីតិប្បញ្ញត្តិដែលមានទឹកប្រាក់ចំនួន៩៥ពាន់លានដុល្លារ ដែលផ្តល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអ៊ែល និងកោះតៃវ៉ាន់ ជុំវិញការជំទាស់ដ៏ស្វិតស្វាញពីក្រុមគណបក្សសាធារណរដ្ឋ ។
ច្បាប់នេះបានបន្តទៅព្រឹទ្ធសភាដែលមានសំឡេងភាគច្រើនរបស់បក្សប្រជាធិបតេយ្យដែលបានអនុម័តវិធានការស្រដៀងគ្នានេះជាង២ខែមុន។ មេដឹកនាំសហរដ្ឋអាមេរិក ចាប់ពីប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ដល់មេដឹកនាំកំពូលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Mitch McConnell បាននឹងកំពុងជំរុញឱ្យប្រធានសភាគណបក្សសាធារណរដ្ឋលោក Mike Johnson នាំឲ្យមានការបោះឆ្នោត ។
ព្រឹទ្ធសភាគ្រោងនឹងចាប់ផ្តើមពិចារណាលើសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភានៅថ្ងៃអង្គារ ដោយមានការបោះឆ្នោតបឋមខ្លះនៅរសៀលថ្ងៃនោះ។ ការអនុម័តចុងក្រោយត្រូវបានគេរំពឹងទុកនៅសប្តាហ៍ក្រោយ ដែលនឹងទ្រួសត្រាយផ្លូវសម្រាប់លោក បៃដិន ដើម្បីចុះហត្ថលេខាលើច្បាប់នេះ ។
ច្បាប់នេះផ្តល់ប្រាក់ចំនួន៦០.៨៤ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន រួមទាំង២៣ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញបន្ថែមអាវុធ ស្តុក និងសម្ភារៈបរិក្ខាររបស់សហរដ្ឋអាមេរិក ហើយទឹកប្រាក់២៦ពាន់លានដុល្លារសម្រាប់អ៊ីស្រាអ៊ែល រួមទាំង៩,១ពាន់លានដុល្លារអាមេរិកសម្រាប់តម្រូវការមនុស្សធម៌ និង៨,១២ពាន់លានដុល្លារសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងកោះតៃវ៉ាន់ផងដែរ ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការអរគុណ ដោយបាថ្លែងថា សមាជិកសភាអាមេរិកបានផ្លាស់ប្តូរដើម្បីរក្សា “ប្រវត្តិសាស្រ្តនៅលើមាគ៌ាដ៏ត្រឹមត្រូវ” ៕
hប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា