ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មាន ចំពេលមានការរិះគន់

APA

ម៉ានីល៖ កងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិកជាង ១៦,៧០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មាននៅថ្ងៃចន្ទនេះ ចំពេលមានការរិះគន់ថា សមយុទ្ធនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

យោងតាមយោធាហ្វីលីពីន សមយុទ្ធរយៈពេល ១៩ថ្ងៃដែលមានឈ្មោះថា “Balikatan 2024” នឹងមានការចូលរួមពីទាហានហ្វីលីពីន ប្រហែល ៥,០០០នាក់ និងទាហានអាមេរិក ១១,០០០នាក់ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ហ្វីលីពីន-អាមេរិក ដែលធ្វើឡើងក្នុងទសវត្សរ៍

អ្នកចូលរួមមកពីកងកម្លាំងការពារអូស្ត្រាលី និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សមយុទ្ធ Balikatan កងទ័ពជើងទឹកបារាំង ក៏នឹងចូលរួមក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកចូលរួមផងដែរ។ ប្រទេសសរុបចំនួន ១៤ រួមទាំងប្រទេសជប៉ុន និងឥណ្ឌានឹងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។

សមយុទ្ធ Balikatan 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ឧសភា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកចូលរួមនឹងអនុវត្តបេសកកម្មដ៏ស្មុគស្មាញជាច្រើននៅទូទាំងដែន រួមទាំងសន្តិសុខដែនសមុទ្រ ការការពារដែនអាកាស និងមីស៊ីល ការវាយប្រហារដោយកាំជ្រួចថាមវន្ត ការការពារតាមអ៊ីនធឺណិត និងប្រតិបត្តិការព័ត៌មាន៕ប្រែសម្រួល ឈូក បូរ៉ា

To Top