ព័ត៌មានអន្តរជាតិ

ស្ថានទូត​ចិន ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អាល្លឺម៉ង់ ចំពោះ​សកម្មភាព​ចារកម្ម

xinhua

ប៊ែរឡាំង៖ ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតស៊ីនហួឲ្យដឹងថា ភាគីចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថា “ចិនកំពុងធ្វើសកម្មភាពចារកម្ម ដែលគេសង្ស័យនៅក្នុងប្រទេសអាល្លឺម៉ង់”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងអំពាវនាវឱ្យភាគីអាល្លឺម៉ង់ បញ្ឈប់ការកេងប្រវ័ញ្ចលើការចោទប្រកាន់ពីបទចារកម្មក្នុងគោលបំណងដើម្បីបំភាន់មុខមាត់របស់ប្រទេសចិន និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top