បរទេស៖ សមាជិកនាវិក ១០ នាក់មកពីកងនាវាចរ ប្រទេសម៉ាឡេស៊ី (TLDM) បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេបានបុកគ្នាអំឡុងពេលហាត់សមហោះដង្ហែរនៅព្រឹកថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងពីរបានធ្លាក់នៅឯមូលដ្ឋានទ័ពជើងទឹក Lumut TLDM ខណៈពេលដែលកំពុងអនុវត្តការហាត់សមហោះហើរសម្រាប់ការប្រារព្ធខួបលើកទី ៩០ ។
សេចក្តីថ្លែងការណ៍បានអានថា “ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅនឹងកន្លែង ហើយសាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា TLDM សម្រាប់ដំណើរការកំណត់អត្តសញ្ញាណ” ដោយបន្ថែមថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះមូលហេតុនៃឧប្បត្តិហេតុនេះ។
ឧទ្ធម្ភាគចក្រពីរគ្រឿងដែលជាប់ពាក់ព័ន្ធមានឧទ្ធម្ភាគចក្រ AgustaWestland AW139 និង ឧទ្ធម្ភាគចក្រប្រភេទ Eurocopter Fennec។ ឧទ្ធម្ភាគចក្រមួយគ្រឿង គឺមាននាវិក៧នាក់នៅលើនោះ ចំណែកម្នាក់ទៀតមាន៣នាក់ ៕ ប្រែសម្រួលៈ ណៃ តុលា