ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅក្រុង Chongqing

ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុងChongqing ។ លោកបានទៅទស្សនាសួន ដឹកជញ្ជូនទំនិញ អន្តរជាតិក្រុង Chongqing សហគមន៍ ភូមិប្រជាធិបតេយ្យ នៃផ្លូវXiejiawan សង្កាត់ Jiulongpo និង មជ្ឈមណ្ឌលប្រតិបត្តិ និងអភិបាលកិច្ច ទីក្រុងឌីជីថល ក្រុងChongqing ដើម្បីស្វែងយល់ពី សភាពការណ៍ ពន្លឿន ការកសាងច្រករបៀង ពាណិជ្ជក្មអន្តរជាតិថ្មី តាមផ្លូវគោកនិង សមុទ្រនៅភាគខាងលិច ការអនុវត្តគោលនយោបាយ កែលម្អទីក្រុង ធានានិងកែលម្អជីវភាពរស់នៅ របស់ប្រជាជននិង លើកម្ពស់កម្រិតទំនើបកម្ម នៃអភិបាលកិច្ចទីក្រុងជាដើម ។

សួនដឹកជញ្ជូនទំនិញ អន្តរជាតិ ក្រុងChongqingជាស្ថានីយចេញដំណើរ នៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុប និងរថភ្លើងដឹកជញ្ជូន តាមផ្លូវដែក-សមុទ្រ នៃច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មី តាមផ្លូវគោកនិងសមុទ្រនៅភាគខាងលិចថ្មី ដែលរួមបញ្ចូលគ្នាជាមួយផ្ទៃ ដី៣៥,៥គីឡូម៉ែត្រការ៉េ និងបានសាងសង់រួម ចំនួន២២គីឡូម៉ែត្រការ៉េ ។ សួននេះបានបង្កើតប្រព័ន្ធ ប្រតិបត្តិការដឹកជញ្ជូនទំនើប “ច្រករបៀង+ប្រព័ន្ធតភ្ជាប់+បណ្តាញ” ដែលសួនគ្របដណ្ដប់ លើកំពង់ផែជាង៥០០នៅក្នុងប្រទេស ជាង១០០ ហើយសន្ទស្សន៍ ប្រតិបត្តិទូទៅ នៃរថភ្លើងចិន-អឺរ៉ុប (ក្រុងChengdu-ក្រុងChongqing) ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងប្រទេសចិន៕

To Top