ព័ត៌មានអន្តរជាតិ

ដែនដីភាគខាងកើតនៃកោះតៃវ៉ាន់ រងការរំញ័ររាប់សិបដង ក្រោយពីមានគ្រោះរញ្ជួយកើតឡើង

AFP

តៃប៉ិ៖ នៅស្រុក Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ បានរង្គោះរង្គើដោយការរញ្ជួយដីរាប់សិបដងពេញមួយយប់ រហូតមកដល់ថ្ងៃអង្គារនេះ ដែលបានធ្វើឱ្យអគារនានាយោល និងខ្លះទៀតផ្អៀង ។ រដ្ឋាភិបាលបានឲ្យដឹងថា ពួកគេបានដឹងពីរញ្ជួយដីពីការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារនៅលើដែនកោះ នេះកាលពីជាង២សប្តាហ៍មុន។

មានការរញ្ជួយដែលកម្លាំងខ្លាំងបំផុត ដែលបានកំណត់ដោយទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)ក្នុងកម្រិត៦,១រ៉ិចទ័រ ដែលបានកើតឡើងប្រហែលម៉ោង ២និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់មក នៅប៉ុន្មាននាទីក្រោយមកការ រញ្ជួយមកនៅត្រឹម៦រ៉ិចទ័រវិញ។

អាជ្ញាធរបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែការរញ្ជួយនេះមិនឈប់ មានន័យថា ជាយប់ដ៏ស្ងប់ស្ងាត់មួយ សូម្បីតែអ្នកដែលនៅក្នុងរដ្ឋធានីតៃប៉ិប្រហែល១៥០គីឡូម៉ែត្រស្ថិតនៅភាគខាងជើង ដែលជាកន្លែងដែលជាជញ្ជាំង និងបន្ទះកញ្ចក់បានរំញ័រផងដែរ ។

បុគ្គលិកការិយាល័យឈ្មោះ Kevin Lin អាយុ៥៣ឆ្នាំ នៅក្រុងតៃប៉ិ បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា គាត់ភ្ញាក់ពីដំណេក ដោយសារការរញ្ជួយដីដ៏ខ្លាំងនេះ បាននិយាយថា “ខ្ញុំភ័យខ្លាចណាស់ដែលមាន ការរំញ័រនៅពេលដេកនៅលើគ្រែ” ។

នៅម៉ោងប្រហែល៨ព្រឹក គ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ បានអង្រួននៅរដ្ឋធានី ខណៈដែលអ្នកដំណើរ បានធ្វើដំណើរទៅធ្វើការងារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top