លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ។ មុនពេលចេញដំណើរ សហរដ្ឋអាមេរិកបានអះអាងថា លោក Antony Blinken នឹងបង្ហាញពីការយកចិត្តទុកដាក់ អំពី”អតិរេកសមត្ថភាពផលិតកម្ម” របស់ឧស្សាហកម្ម ថាមពលថ្មីនៃប្រទេសចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅប្រទេសចិនលើកនេះ ។ ដរាបណាអ្នកដែលយល់ដឹង ពីចំណេះដឹងទូទៅខាងសេដ្ឋកិច្ចសុទ្ធ តែមានចំណាប់អារម្មណ៍ថា ពាក្យសម្តីខុសទំនងបែបនេះ គឺមិនគួរឱ្យឆ្លើយតបទាល់តែសោះ ។ យ៉ាងណាមិញ មួយរយៈពេលកន្លងទៅនេះ សហរដ្ឋអាមេរិក បានឃោសនាបំប៉ោងពី”អតិរេកសមត្ថភាពផលិតកម្ម របស់ចិន”ជាញឹកញាប់ ហើយបានចាត់ទុក វាជាឧបករណ៍ថ្មីបំផុត ដើម្បីបំផុស”សង្រ្គាមយល់ដឹងពីសេដ្ឋកិច្ច” ចំពោះប្រទេសចិន ដូច្នេះ យើងក៏ចាំបាច់ត្រូវជជែក ពិភាក្សាចំពោះករណីនេះ ។
ជាបឋម អ្នកនយោបាយមួយចំនួន របស់អាមេរិកបានយកសមត្ថភាពផលិតកម្ម ទៅជំពាក់ជំពិនជាមួយពាណិជ្ជកម្មអន្តរជាតិ ដោយសម្គាល់ឃើញថា ល្គឹកណាដែលផលិតផល ត្រូវបាននាំចេញ កាន់តែច្រើនឡើងៗ នោះគឺ កើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម ។ មានពាក្យសម្តីនេះ មានចំណុចខុសទំនង ៖ ពោលគឺ ចាត់ទុកការនាំចេញផលិតផលដូចគ្នានឹង “អតិរេកសមត្ថភាពផលិតកម្ម” ចំណុចនេះមិនសមស្រប នឹងចំណេះដឹងទូទៅ ខាងសេដ្ឋកិច្ច ហើយក៏បានផ្ទុយពីនិន្នាការអភិវឌ្ឍន៍ នៃសកលភាវូបនីយកម្មផងដែរ ។
បើមើលពីការអនុវត្តជាក់ស្តែង របស់បណ្តាប្រទេសនានាអាចឃើញថា ដោយសារសមត្ថភាព ផលិតកម្ម នៃឧស្សាហកម្មណាមួយធំជាងតម្រូវការ ក្នុងស្រុក គឺជាបាតុភូតជាទូទៅ បានជាការនាំចេញ គឺជារឿងប្រក្រតី ។ ឧទាហរណ៍ដូចចំនួន ៨០ ភាគរយ នៃបន្ទះឈីបដែលផលិត ដោយសហរដ្ឋអាមេរិក និងរថយន្តដែលផលិតដោយប្រទេសអាល្លឺម៉ង់ត្រូវបាននាំចេញទៅបរទេស ចំណែកឯយន្តហោះដឹកអ្នកដំណើរ ដែលផលិតដោយក្រុមហ៊ុន Boeing និង Airbus ក៏នាំចេញទៅបរទេសយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ ប្រសិនបើយើងធ្វើតាមឡូហ្ស៊ីករបស់អ្នកនយោបាយមួយចំនួន របស់អាមេរិក នោះ អ្នកផងទាំងពួងនឹងចោទ ជាមន្ទិលសង្ស័យដូចកាសែត《Neue Zürcher Zeitung 》របស់ប្រទេសស្វីសថា “តើការនាំចេញរបស់បស្ចិម ប្រទេសទៅកាន់អាស៊ីត្រូវចាត់ទុកថា ជាអតិរេកសមត្ថភាពផលិតកម្មឬទេ ? ប្រសិនបើប្រទេសមួយគ្រាន់តែផលិតសម្រាប់ទីផ្សាររបស់ខ្លួនប៉ុណ្ណោះ នោះ តើពាណិជ្ជកម្មគឺ មកពីណា ?”
ព្រមពេលជាមួយគ្នានេះ ការឃោសនាបំប៉ោង របស់អាមេរិកបានល្មើសនឹង ទ្រឹស្តីឧត្តមភាពប្រៀបធៀប នៃសេដ្ឋសាស្ត្រលោកខាងលិច ដែលអាមេរិកបាននិង កំពុងគោរពតាម ។ មូលហេតុដែលផលិតផល ថាមពលថ្មីរបស់ចិនអាចបង្កើតជាឧត្តមភាពប្រៀបធៀប វាមិនមែនពឹងផ្អែកលើ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនោះទេ តែគឺពឹងផ្អែកលើសមត្ថភាព ច្នៃប្រឌិតថ្មីដោយម្ចាស់នៃសហគ្រាស ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ពេញលេញ ទ្រង់ទ្រាយទីផ្សារដ៏ធំធេងនិងធនធានមនុស្សដ៏សម្បូរបែបជាដើម ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួនរបស់អាមេរិក ការចំណាយពេលទៅវាយប្រហារ លើផលិតផល ថាមពលថ្មីរបស់ចិនថា បានបណ្តាលឱ្យ”ទីផ្សារ សកលមានភាពមិនប្រក្រតី” វាមិនស្មើនឹងខិតខំពង្រីក ឧត្តមភាពប្រកួតប្រជែង របស់ខ្លួនជាការប្រសើរជាង ។
លើសពីនេះទៅទៀត អ្នកនយោបាយមួយចំនួន របស់អាមេរិកក៏បានថ្កោលទោសឧស្សាហកម្មថាមពលថ្មីរបស់ចិនថា បានបង្កជាផលប៉ះពាល់ដល់ សហគ្រាសនិងឱកាសការងារ របស់កម្មករនៃសហរដ្ឋអាមេរិកផងដែរ ។ នេះជាពាក្យសម្តីខុសទំនងចំណុចទីបួនរបស់ពួកគេ ពោលគឺ “សហរដ្ឋអាមេរិក កើតមានជំងឺ តែបង្ខំឱ្យចិនលេបថ្នាំ” គោលបំណងរបស់អាមេរិកគឺ ទម្លាក់កំហុសឱ្យចិន ។
នាពេលថ្មីៗកន្លងទៅនេះថា លោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេ ដ្ឋកិច្ចនិងធុរកិច្ចទីក្រុងឡុងដ៍ របស់អង់គ្លេសបានតែងអត្ថបទ បង្ហាញថា សហរដ្ឋអាមេរិកព្រួយបារម្ភថា ក្នុងពាណិជ្ជកម្មអន្តរជាតិ ផលិតផលរបស់ខ្លួនកាន់តែច្រើន ឡើងៗមិនអាចរក្សាបាននូវឋានៈទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ។ ពាក្យសម្តីនេះបានបង្ហាញពីបំណងខាងសេដ្ឋកិច្ចរបស់អាមេរិក ពោលគឺ ព្យាយាមទប់ស្កាត់ការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីរបស់ប្រទេសចិនដើម្បីស្វែងរកឋានៈប្រកួតប្រជែងនិងឧត្តមភាពទីផ្សារដែលកាន់តែមានអំណោយផលដល់ប្រទេសខ្លួន ។
អ្នកនយោបាយមួយចំនួនរបស់អាមេរិក គួរតែដឹងច្បាស់ថា ការដែលរារាំងផលិតផលថាមពលថ្មី របស់ចិនដែលមានគុណភាពល្អនិងតម្លៃថោកចូល ក្នុងទីផ្សាររបស់ប្រទេសខ្លួន មិនត្រឹមតែបំផ្លាញ ផលប្រយោជន៍ របស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កជាផលប៉ះពាល់ ដល់ដំណើរការធ្វើបរិវត្តកម្ម បៃតង សកលនិងការអភិវឌ្ឍ នៃឧស្សាហកម្មងើបឡើងថ្មីផងដែរ ។ ពួកគេប្រើកម្លាំងកាយចិត្តក្នុង ការប្រឌិតរឿងក្លែងក្លាយ មិនស្មើនឹងរកមធ្យោបាយ ដើម្បីលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់ខ្លួន វិញទៅល្អជាង ៕