ព័ត៌មានអន្តរជាតិ

សកម្មភាព «រដូវកាលភាពយន្ត ឯកសារចិន» ចាប់ដំណើរការ នៅប្រទេសស៊ែប៊ី

ថ្ងៃទី២៥ខែមេសា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្តចិនឈ្មោះ «រដូវកាលភាពយន្តឯកសារចិន» ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី បានចាបដំណើរការ នៅក្រុងBelgrade ប្រទេសស៊ែប៊ី។ ភាពយន្តឯកសារ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០រឿង នឹងចាក់ផ្សាយតាមស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិស៊ែប៊ី ដើម្បីបង្ហាញពីភាពរស់រវើក ក្នុងយុគសម័យថ្មី នៃប្រទេសចិនចំពោះទស្សនិកជនស៊ែបី និងការរៀបរាប់ពីរឿងរ៉ាវចំណងមិត្តភាពរវាងប្រជាជនចិននិងស៊ែប៊ី បង្ហាញនូវ អនាគតល្អបវររបស់ប្រទេសទាំងពីរ ដែលផ្លាស់ប្តូរអរិយធម៌គ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា អភិវឌ្ឍរួមគ្នា និងឈ្នះ-ឈ្នះ។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Vladan Vukosavljevic អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ស៊ែប៊ី បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូដោយឡែកពីគ្នា ៕

To Top