ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រចិន ទទួលបានពានរង្វាន់អន្តរជាតិ ផ្នែកជីវវិទ្យានៃអង្គការ UNESCO

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អង្គការ UNESCO បានរៀបចំពិធីប្រគល់ពានរង្វាន់ នៅទីក្រុង Addis Ababa រដ្ឋធានីប្រទេសអេត្យូពី ដោយបានប្រគល់ពានវង្វាន់អន្តរជាតិ ផ្នែកជីវសាស្ត្រនៃអង្គការ UNESCO-អេក្វាទ័រហ្គីណេ ជូនចំពោះអ្នកវិទ្យាសាស្ត្រចិន ៣រូប ក្នុងនោះរួមមានលោកស្រីQiao Jieជាដើម។

លោកស្រី Qiao Jie គឺជាអ្នកជំនាញខាងវិទ្យាសាស្ត្របន្តពូជ។ អង្គការ UNESCO បានលើកឡើងក្នុងសេចក្តីប្រកាស តាមវេបសាយផ្លូវការរបស់ខ្លួនថា លោកស្រី Qiao Jie បានខិតខំប្រឹងប្រែងចែករំលែក និងផ្លាស់ប្តូរបទពិសោធជាមួយ បណ្តាប្រទេសទាំងអស់លើពិភពលោក ពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតឃ្លាំងទិន្នន័យរួមជំរុញ និងផ្សព្វផ្សាយបច្ចេកវិទ្យា ដ៏ជឿនលឿនបានរួមចំណែកដ៏ សំខាន់ក្នុងការផ្តល់សុខុមាលភាព ផ្នែកសុខភាពបន្តពូជនៃមនុស្សជាតិ ។

សូមបញ្ជាក់ថា «ពានរង្វាន់អន្តរជាតិ ផ្នែកជីវសាស្ត្រនៃអង្គការUNESCO-អេក្វាទ័រហ្គីណេ» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ក្នុងគោលបំណងលើកទឹកចិត្តចំពោះ ការសិក្សាស្រាវជ្រាវផ្នែកជីវសាស្ត្រ ដ៏ឆ្នើមដែលបានរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវភាព រស់នៅនៃមនុស្សជាតិ។ អ្នកវិទ្យាសាស្ត្រចិនដូចជាលោកស្រី Tu Youyou និងលោក Shi Yigong ជាដើមក៏ធ្លាប់ទទួលបានពានរង្វាន់នេះផងដែរ ៕

To Top