ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅយូកូស៊ូកា របស់ប្រទេសជប៉ុន

Kyodo

វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ George Washington នឹងចាកចេញពីរដ្ឋ Virginia ក្នុងសប្តាហ៍នេះទៅកាន់ មូលដ្ឋានទ័ពជើងទឹកយូកូស៊ូកា ក្បែរទីក្រុងតូក្យូ ដោយជំនួសនាវា Nimitz-class មួយទៀតគឺ Ronald Reagan ។

នាវាផ្ទុកយន្ដហោះ George Washington ដែលត្រូវបានដាក់ពង្រាយ ទៅកាន់មូលដ្ឋានពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ គ្រោងនឹងចេញដំណើរពីស្ថានីយ៍ Naval Station Norfolk នៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីមូលដ្ឋាន Cape Horn នៅចុងភាគខាងត្បូងនៃអាមេរិកខាងត្បូង។

យោង​តាម​កងទ័ពជើងទឹក​អាមេរិក​បាន​ឲ្យ​ដឹងថា មុនពេល​ទៅដល់​ទីក្រុង​កំពង់ផែ​ជប៉ុន​នៅ​ដំណាច់ឆ្នាំ នាវា​ផ្ទុក​យន្តហោះ​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ធ្វើ​ដំណើរ​ជាមួយ​នាវាចម្បាំង​មកពី​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡុំប៊ី អេក្វាឌ័រ ប៉េរូ និង​អ៊ុយរូហ្គាយ ហើយការហៅតាមកំពង់ផែ ក៏ត្រូវបានគ្រោងទុកផងដែរនៅក្នុងប្រទេសប្រេស៊ីល ឈីលី និងប៉េរូ។

ការជំនួសនាវា Ronald Reagan សម្រាប់ការជម្លៀសនឹងធ្វើឡើង ដោយសារតែការដាក់ពង្រាយ កងនាវាចរនៅក្រៅប្រទេសត្រូវបានកំណត់ត្រឹម ១០ ឆ្នាំក្រោមច្បាប់របស់សហរដ្ឋអាមេរិក។

នៅក្នុងឆ្នាំ២០០៨ ការមកដល់របស់នាវាផ្ទុកយន្ដហោះ George Washington នៅទីក្រុងយូកូស៊ូកា បានបង្ហាញពីការដាក់ពង្រាយអចិន្ត្រៃយ៍ ជាលើកដំបូងនៃនាវាផ្ទុកថាមពលនុយក្លេអ៊ែរ នៅកំពង់ផែជប៉ុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top