ព័ត៌មានអន្តរជាតិ

ចិនព្រមាន អាមេរិក ដោយការឆ្លើយតប ចំពោះបញ្ហាដាក់ ពង្រាយមីស៊ីល

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការពារជាតិចិន លោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងប៉េកាំងបានថ្កោលទោស ការដាក់ពង្រាយកាំជ្រួចរយៈចម្ងាយ មធ្យម របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ហើយនឹងចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពទាំងអស់ ដើម្បីរារាំងសហរដ្ឋអាមេរិកពីការ រញ៉េរញ៉ៃ នៅសមុទ្រចិនខាងត្បូង។

ការអត្ថាធិប្បាយ របស់លោកធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធរួមដ៏ធំបំផុត របស់ខ្លួនជាមួយហ្វីលីពីន ចាប់តាំងពីសង្គ្រាមត្រជាក់ នៅសមុទ្រចិន ខាងត្បូងកាលពីដើមសប្តាហ៍នេះ។

សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា Balikatan គ្រោង​នឹង​ដំណើរការ​ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​ឧសភា ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ទាហាន​អាមេរិក​ជាង ១១០០០ នាក់ និង​ទាហាន​ហ្វីលីពីន ៥០០០ នាក់ហើយក្នុងនោះក៏មាន ការចូលរួមពីសំណាក់ នាវាចម្បាំងបារាំង ក៏ដូចជាកងទ័ពមក ពីប្រទេសបារាំង និងអូស្ត្រាលី ផងដែរ ។

គួរឲ្យដឹងដែរថា កាលពីដើមខែនេះ សហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធ រយៈពេលពីរ សប្តាហ៍ដាច់ដោយឡែកមួយ ជាមួយប្រទេសហ្វីលីពីនដែលមាន ឈ្មោះថា Salaknib 2024 ក្នុងអំឡុងពេល ដែលខ្លួនបានដាក់ពង្រាយកាំជ្រួច SM-6 ដែលមានសមត្ថភាពទៅដល់តៃវ៉ាន់ដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top