បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូអាចបន្ទាបទំនាក់ ទំនងការទូត ជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិក ដកហូតទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលរុស្ស៊ី ប្រហែល៣០០ពាន់លានដុល្លារ ដែលជាផ្នែក នៃទណ្ឌកម្មទាក់ទង នឹងអ៊ុយក្រែន ដែលភាគច្រើន ត្រូវបានកាន់កាប់នៅក្នុងសហភាពអឺរ៉ុប។
មកទល់នឹងពេលនេះទីក្រុងវ៉ាស៊ីនតោន បានតស៊ូមតិជាយូរមកហើយ សម្រាប់ការរឹបអូសមូលនិធិ ដូច្នេះប្រាក់ទាំងនោះនឹង ត្រូវប្រគល់ទៅឱ្យទីក្រុងគៀវ សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំង នឹងរុស្ស៊ីហើយ ដែលការ ព្យាយាមចុងក្រោយ បានកើតឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសភាតំណាងរាស្រ្ត អាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអនុញ្ញាតឱ្យរឹបអូសប្រាក់រុស្ស៊ី ។
អ្នកការទូតជាន់ខ្ពស់រូបនេះ ធ្លាប់បានព្រមានថា សហរដ្ឋអាមេរិកមិនគួរ ធ្វើសកម្មភាពក្រោមការបំភាន់ ដែលរុស្ស៊ីកំពុងតោងដៃ ទាំងពីរក្នុងទំនាក់ទំនងការទូត ជាមួយប្រទេសនោះទេ៕
ប្រែសម្រួល៖ស៊ុនលី