ព័ត៌មានអន្តរជាតិ

លោក Wang Yi ថ្លែងអំពី”ភាពជាប់លាប់ រហូតមកចំនួនបី” ក្នុងទំនាក់ទំនងចិន-អាមេរិក

ថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៤ លោកWang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រុងប៉េកាំង ។ ពេលថ្លែងអំពីទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានគូសបញ្ជាក់ថា ៖
អាកប្បកិរិយារបស់ចិនគឺ ជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវការ អភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ដោយផ្អែកលើមនោសញ្ចេតនា សកលស្តីពីការរួមគ្នាកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ ទទួលខុសត្រូវ ចំពោះប្រជាជន ទទួលខុសត្រូវចំពោះពិភពលោក និងទទួលខុសត្រូវចំពោះអនាគត ។

ជំហររបស់ចិន គឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលលើកឡើង ដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយផ្តោតលើការជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យវិវឌ្ឍរីកចម្រើនដោយស្ថិរភាព រឹងមាំ និងចីរភាព ។

ការទាមទាររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺផ្តួចផ្តើមឱ្យគោរព ផលប្រយោជន៍ស្នូលទៅវិញទៅមក អាមេរិកកុំលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន កុំគាបសង្កត់ការ អភិវឌ្ឍរបស់ចិន និងកុំជាន់ឈ្លីខ្សែបន្ទាត់ក្រហម របស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ នៃការអភិវឌ្ឍរបស់ចិន៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top