ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ នៃបណ្តាញទូរទស្សន៍ សកលចិន (CGTN) បានបង្ហាញថាអ្នកផ្តល់បទ សម្ភាសន៍លើសពី៩០% លើពិភពលោកអំពាវនាវ ឱ្យមានការឈប់បាញ់គ្នា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

បណ្តាញទូរទស្សសកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩០.០៥% បានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់គ្នា ភ្លាម ដើម្បីជៀសវាង ការបណ្តាលឱ្យកើតមាន វិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត ។ ក្រៅពីនេះនៅមាន អ្នកផ្តល់បទសម្ភា សន៍ចំនួន៩៣.៥% បានលើកឡើងថា គ្រប់ភាគីគួរគោរព តាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ បញ្ឈប់ការវាយប្រហារ ដោយហិង្សា ចំពោះជនស៊ីវិលទាំងភ្លាម ។

ភាគីចិនបានសម្គាល់ឃើញ ជាប់រហូតមកថា ការទទួលរ៉ាប់រង ភារកិច្ចចម្បង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ លើកទឹកចិត្តប្រទេសដែលមានឥទ្ធិពលចំពោះភាគីសាមីត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ដ៏សត្យានុម័ត និងយុត្តិធម៌ដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញ ការកាត់បន្ថយវិបត្តិ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣ % បានឯកភាពយ៉ាងខ្លាំង ចំពោះជំហរនេះ ។

សូមបញ្ជាក់ថា លោកបៃដិនប្រធានាធិបតី អាមេរិក បានចុះហត្ថលេខាលើសេច ក្តីព្រាងច្បាប់ ដែលនឹងបន្តផ្តល់ជំនួយ ឧបត្ថម្ភជាថវិកា២៦ប៊ីលានដុល្លារ អាមេរិក ដល់អ៊ីស្រាអែល ។ ក្នុងការស្ទង់មតិលើកនេះមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩២% បានថ្តោលទោសយ៉ាងខ្លាំង ចំពោះករណីនេះ៕

To Top